យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

កណ្តាល: យុវជន​ម្នា​ក់បាន​លួច​ធ្វើអត្តឃាត ដោយ​ចងក​និង​ខ្សែពួរ​លើ​ធ្នឹម​ផ្ទះ របស់ខ្លួនសម្លាប់ខ្លួន ដោយ​មិនដឹង​ពី​មូលហេតុ​។ ការប្រទះឃើញ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​រសៀល ថ្ងៃទី​៩ ខែមករាឆ្នាំ​២០១៦​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ទ្រា ឃុំ​ព្រៃ​ពួច​ស្រុក​​អង្គស្នួល ខេត្តកណ្តាល​។​

យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

​យុវជន​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ វង្ស ពិ​សិទ្ធ អាយុ​២២​ឆ្នាំ មុខរបរ​កម្មកររោងចក្រ នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​ឪពុក​ឈ្មោះ ផាត ទឹ​ត្យ អាយុ​៦៦​ឆ្នាំ មុខរបរសន្តិសុខ រោងចក្រ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ មានកូន​៦​នាក់​ប្រុស​៣​នាក់​ហើយក្នុង​គ្រួសារ​មានកូន​ជា​មនុ​ស្សគ​ចំនួន​៣​នាក់​។​

យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

​នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​៤​ល្ងាច ជនរងគ្រោះ​ចេញពី​ធ្វើការ​រោងចក្រ ជិះ​ម៉ូតូតែម្នាក់ឯង​មក​ផ្ទះ ហើយ​មាន​បងស្រី​ឈ្មោះ វង្ស សុភ​ក្រ័ អាយុ​២៤​ឆ្នាំ​​មុខរបរ​កម្ម​ការី​នី​រោងចក្រ នៅចាំ​ផ្ទះ​ជា​មនុ​ស្សគ ផងដែរ​។ នៅពេល​កើតហេតុ ជនរងគ្រោះ​បានចូលក្នុង​ផ្ទះ​ហើយ​ខ្ទាស់​គន្លឹះ​ទ្វារផ្ទះ​ជាប់​។​

យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

​ក្រោយមក​បង​ជនរងគ្រោះ​ឈ្មោះ វង្ស សុភ​ក្រ័​ជា​មនុស្ស​គ​រត់​ទៅធ្វើ​ជាកា​យ​វិការដោយ​ដៃ​ប្រាប់​អ្នកជិតខាង ទើប​អ្នកជិតខាង​មក​តាមមើល​ឃើញ​ជនរ​ង​គ្រោះ​​ចងក​ដោយ​ខ្សែពួរ​លើ​ធ្នឹម​ផ្ទះ​ស្លាប់​រួចទៅហើយៗ​នាំគ្នា​កាត់​ខ្សែ​ដាក់ចុះ​ដើម្បី​ជួយសង្គ្រោះ តែជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។​

យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

​ឆ្លងតាម​ការពិនិត្យ របស់​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ស្រុក ឃើញថា​ជនរងគ្រោះពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក សម្លាប់ខ្លួន​ប្រាកដ​មែន ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕