អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​បាន​ង្កើ​ត Page: Tuol Tum Poung High School Alumni ក្នុង​គោលបំណង

អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​បាន​ង្កើ​ត Page: Tuol Tum Poung High School Alumni ឡើង​ក្នុង​គោលបំណង​៣​យ៉ាង​គឺ​: ១. ចងក្រង​អតីត​សិស្ស​គ្រប់​ជំនាន់ បង្កើត​ឱកាស​អោយ​ពួកគាត់​បាន​ជួបជុំគ្នា​ឡើងវិញ ២.​តបស្នង​សងគុណ​ដល់​អតីត​គណ​នាយក និង លោកគ្រូ អ្នកគ្រូ និង ៣. Page នេះ​គឺជា​ទីកន្លែង​ដែល​អតីត​សិស្ស​បង្ហាញ​ពី​ទឹកចិត្ត ដល់​សាលា និង លោកគ្រូ​អ្នកគ្រូ​។
​ភាពជោគជ័យ​របស់​យើង​គឺ​ពួកយើង​បានធ្វើអោយ​លោកគ្រូ អ្នកគ្រូ សប្បាយចិត្ត​នៅពេលដែល​ពួកគាត់​បាន​អាន Comment របស់​អតីត​សិស្ស​របស់គាត់​ដែល​សម្តែង​ពី​ការ​ស្តាយក្រោយ ការដឹងគុណ ការ​អរគុណ​ដល់​អតីត​លោកគ្រូ អ្នកគ្រូ​របស់​ពួកគេ​។ មិនតែប៉ុណ្ណោះ ពួកគាត់​អាច​យក Page នេះ​ជា​កន្លែង​ស្វែងរក​អតីត​មិត្ត​របស់គាត់​ផង​ដែល​។ ក្នុង​ឆ្នាំ​២០១៤ ខែមិថុនា មានការ​ជួបជុំ​អតីត​សិស្ស​បាក់​ឌុប​ឆ្នាំ​១៩៩៦ ពួកគាត់​ក៏​សម្រេចចិត្ត​បង្កើតកូន​មូលនិធិ​១​ដែលមាន​ឈ្មោះថា​“​មូលនិធិ​អតីត​សិស្ស​បាក់​ឌុប​ឆ្នាំ​១៩៩៦” ដើម្បី​ជួយ​ដល់​អតីត​លោកគ្រូ អ្នកគ្រូ​ដែល​ចូល​និវត្ត​ន៏​, សង្គម​, និង មិត្ត​រួម​ជំនាន់​ផងដែរ​។ មូលនិធិ​នេះ​ចាប់ផ្តើម​តាំងពី​ខែសីហា រហូតដល់​បច្ចុប្បន្ន ហើយ​ក្រុម​អតីត​សិស្ស​បាក់​ឌុប​ជំនាន់​១៩៩៦ និង​បន្តធ្វើ​រហូតដល់​អស់ថ​វិកា​ក្នុង​មូលនិធិ​នេះ​។
​បើសិនជា​លោកអ្នក​ជា​អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង ហើយ​ចង់​ចូលទៅ​កាន់ Page ដើម្បី​មើលរូប និង​សរសេរ​Comment មកកាន់​អនុ​ស្សាវ​រី​យ៏​របស់​វិទ្យាល័យ សូម​ចូលទៅ​កាន់​: www.facebook.com/TTPHS ឬ Find on Facebook: Tuol Tum Poung High School Alumni
​ជា​ចុងក្រោយ តាងនាម​ជា​អតីត​សិស្ស​វិទ្យាល័យ យើង​សង្ឃឹមថា​សិស្ស​ជំនាន់​ផ្សេងៗ​ទៀត​នឹង​មានការ​រួបរួមគ្នា​ជា​ជំនាន់ និង​ធ្វើ​អ្វីមួយ​ទៅដល់​អតីត​លោកគ្រូ អ្នកគ្រូ សង្គម និង​មនុ​ស្សធ​ម័ យើង​រីករាយ​និង​ធ្វើការ​ជាមួយ​សិស្ស​គ្រប់​ជំនាន់ ផងដែរ​។​
​បើសិន​ជាមាន​មិ​ិ​ត្ត​អតីត​សិស្ស​ណា​ចាប់​អារ​ម្ម​ណ៏​សូម​ទំនាក់ទំនង​តាម​លេខ​: 016 876 457, 012 72 78 09 ដើម្បី​សួរ​ព៍​ត័​មានបាន និង​ចូលរួម​យក​ថវិកា​ទៅជូន​ពួកគាត់​ជាមួយគ្នា​បាន​នៅ​ខែក្រោយ​ទៀត​។​

​បើសិន​ជាមាន​អតីត​សិស្ស​វិទ្យាល័យ​ផ្សេងៗ​ណា​ចង់ដឹង​ពីបទ​ពិសោធ​ន៏ យើង​រីករាយ​នឹង​ចែករំលែក​។​
​ពី​ក្រុម អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​៕ Ananta Borith