ក្រសួង​ការពារ​ជាតិ​ចំណាយ​២​ទៅ​៣​ពាន់​ដុល្លារ​ជួសជុល​ស្ដាត​ចាស់


ក្រសួង​ការពារ​ជាតិ​ចំណាយ​២​ទៅ​៣​ពាន់​ដុល្លារ​ជួសជុល​ស្ដាត​ចាស់

ក្លឹប​ក្រសួង​ការពារ​ជាតិ ​កំពុង​តែ​ធ្វើ​ការ​ជួសជុល​ស្មៅ​នៅ​ស្ដាត​ចាស់​ឡើង​វិញ ដើម្បី​ត្រៀម​ប្រកួត​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ដោយ​ចំណាយ​ប្រាក់​ប្រមាណ​ជា​២​ទៅ​៣​ពាន់​ដុល្លារ​អាមេរិក។

 

ក្រសួង​ការពារ​ជាតិ​ចំណាយ​២​ទៅ​៣​ពាន់​ដុល្លារ​ជួសជុល​ស្ដាត​ចាស់រូបភាព Facebook

 

លោក ទេព ឡុង​រចនា ​អ្នក​ចាត់ការ​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ការ​ជួសជុល​នេះ​ចំណាយ​អស់​ប្រាក់​តិច ដោយសារ​តែ​ក្លឹប​គ្រាន់​តែ​ដាំ​ស្មៅ​ឡើង​វិញ​កន្លែង​ដែល​ខូចខាត​ប៉ុណ្ណោះ ហើយ​ណា​មួយ​ក្លឹប​មាន​សមាជិក​ជួយ​ធ្វើ​ផង ដោយ​មិន​ពឹង​លើ​កម្មករ​ទាំង​អស់ ទើប​បាន​ជា​ការ​ចំណាយ​ធូរស្រាល​តាម​នេះ​ដែរ។ ចំពោះ​រយៈ​ពេល​វិញ ​ប្រហែល​ជា​១​សប្ដាហ៍​អី​ទៀត​នឹង​រួចរាល់​អស់​ហើយ។

 

រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ទីលាន​ស្ដាត​ចាស់​នឹង​នៅ​តែ​ជា​កន្លែង​ក្នុង​ដី​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​និង​បឹង​កេត​អង្គរ​ដដែល ដូច្នេះ​ហើយ​ទើប​តម្រូវ​ឱ្យ​ធ្វើ​ស្មៅ​កន្លែង​ដែល​មិន​ទាន់​ដុះ​ល្អ​ឡើង​វិញ ចៀសវាង​ឱ្យ​ឃើញ​ដី​ទទេ៕

 

អត្ថបទ៖ មុន្នី រម្យ