ខ្លីៗ​ទាក់ទង​បេក្ខភាព Men’s World Coach Award ទាំង​៣រូប​


ខ្លីៗ​ទាក់ទង​បេក្ខភាព Men’s World Coach Award ទាំង​៣រូប​

ពិធី​ប្រគល់​ពាន FIFA Ballon d’Or ឆ្នាំ២០១៥ នឹង​ប្រារព្ធ​ធ្វើ​នៅ​យប់​នេះ​ក្នុង​ប្រទេស​ស្វីស ក្រៅ​ពី​នោះជ័យ​លាភី​គ្រូ​បង្វឹក​បាល់​ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​ឬ Men’s World Coach of the Year ក៏​នឹង​ត្រូវ​​ប្រកាស​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ផង​ដែរ។

 

បេក្ខភាព​គ្រូ​បង្វឹក​បាល់ទាត់​ផ្នែក​បុរស​ឆ្នើម​ប្រចាំ​ឆ្នាំ ៣នាក់​ចុង​ក្រោយ​រួម​មាន Pep Guardiola មកពី Bayern Munich, Luis Enrique មកពី Barcelona និង Jorge Sampaoli គ្រូបង្វឹកក្រុមជម្រើសជាតិឈីលី។

 

យើង​ទៅ​មើល​ជោគជ័យ​ធំ​ៗ​ដែល​គ្រូ​បង្វឹក​ទាំង​៣​សម្រេច​បាន ​គួរ​ឲ្យ​កត់​សំគាល់​កាល​ពី​ឆ្នាំ​មុន៖

 

១. លោក PEP GUARDIOLA គ្រូបង្វឹកក្រុម BAYERN MUNICH

 

ខ្លីៗ​ទាក់ទង​បេក្ខភាព Men’s World Coach Award ទាំង​៣រូប​

 

Pep Guardiola ជនជាតិ​អេស្ប៉ាញ​ បច្ចុប្បន្ន​គឺជា​អ្នក​ចាត់ការ​​ដែល​ក្រុម​ធំ​នានាចង់​បាន​បំផុត ក្រោយរូប​លោក​ប្រកាស​ចាក​ចេញ​ពី Bayern នៅ​ចុង​រដូវកាល​ដើម្បី​ទៅ​ដឹកនាំ​ក្រុម​នៅ Premier League ណា​មួយ​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

 

អ្នក​ចាត់ការ​វ័យ៤៤ឆ្នាំ ​ដឹក​នាំ Bayern ឈ្នះ​ពាន​បាន​តែ​មួយប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៥ (Bundesliga) ប៉ុន្តែ​ក្រុម​ជើង​ឯក​របស់​អាល្លឺម៉ង់​បាន​បង្ហាញ​ការ​លេង​របស់​ខ្លួន​យ៉ាង​ល្អ​បំផុត​ពោល​គឺ​ស៊ុត​បញ្ចូល​ទី​បាន ៨០ គ្រាប់​នឹង​របូត​គ្រាប់​បាល់​តែ ១៨​គ្រាប់​ប៉ុណ្ណោះ​ក្នុង​១​រដូវកាល។

 

២. LUIS ENRIQUE មកពី BARCELONA

 

ខ្លីៗ​ទាក់ទង​បេក្ខភាព Men’s World Coach Award ទាំង​៣រូប​

 

មិន​ខុស​ពី Guardiola លោក Luis Enrique គឺជា​ជនជាតិ​អេស្ប៉ាញ ហើយ​ជា​អតីត​កីឡាករ Barcelona មុន​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ចាត់​ការ​​របស់​ក្លិប។ នៅ​រដូវកាល​ដំបូង​របស់​ខ្លួន​ បុរស​វ័យ​៤៥ឆ្នាំ​បាន​ដឹកនាំ Barca លើក​ពាន​៥​ក្នុង​១​ឆ្នាំ​រួម​មាន La Liga, Copa del Rey, Champions League, Super cup និង FIFA Club World Cup។

 

៣. JORGE SAMPAOLI – គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិឈីលី

 

ខ្លីៗ​ទាក់ទង​បេក្ខភាព Men’s World Coach Award ទាំង​៣រូប​

 

លោក Jorge Sampaoli ជនជាតិ​អាហ្សង់ទីន​ បាន​សាង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ ក្រោយ​ដឹកនាំ​ម្ចាស់​ផ្ទះឈីលី លើក​ពាន​រង្វាន់ Copa America ជា​លើក​ដំបូង​ក្រោយ​យក​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​ជាប្រទេស​កំណើត​របស់​លោក នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

មុន​ជួយ​ឈីលី ឈ្នះ​ពាន​ជើង​ឯក​ទ្វីប​អាមេរិក​ខាងត្បូង​ បុរស​វ័យ​៥៥ឆ្នាំ​ បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ដែល​មានរហស្សនាម​ថា La Roja ឡើង​ដល់​វគ្គ១៦​ក្រុម​ចុងក្រោយ World Cup កាល​ពី​ឆ្នាំ​២០១៤ តែ​ធ្លាក់​ក្រោម​ថ្វី​ដៃ​ម្ចាស់​ផ្ទះ​ប្រេស៊ីល។
 


 

ក្រៅពី Ballon d’Or និង Men’s Football Coach of the Year នឹង​មាន​ការ​ប្រគល់​ពាន​ផ្សេងៗទៀត​ដូច​ជា៖

 

– Puskas Award (Alessandro Florenzi – Roma, Wendell Lira – Goianesia, Lionel Messi – Barcelona)
– Women’s World Player of the Year – (Carli Lloyd -USA, Aya Miyama – Japan and Celia Sasic -Germany)
– Women’s Football Coach of the Year (Jill Ellis – USA, Mark Sampson – England, Norio Sasaki – Japan)
– Presidential Award
– Fair Play Award
– FIFA/FIFPro World XI ៕

 

ចាំ​អ៊ុត​លទ្ធផល​ទាំង​អស់​គ្នា​យប់​នេះ!

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail