រដ្ឋសភាបង្កើតច្បាប់ ស្តីពីបែបបទ និងនីតិវិធី វិធាននៃការ តំាងសំណួរ ចម្លើយ បំភ្លឺពេលប្រជុំ

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមបង្កើតឲ្យមានច្បាប់ ស្តីពីការបែបបទ និងនីតិវិធី នៃការ តំាងសំណួរ  ចម្លើយនិងការបំភ្លឺជាលើកដំបូង នៅពេលបើកសម័យប្រជុំពេញអង្គរបស់រដ្ឋសភា។

សេចក្តីព្រាងច្បាប់លើកដំបូងស្តីពីការបែបបទ និងនីតិវិធី នៃការតំាងសំណួរ  ចម្លើយនិងការបំភ្លឺនេះ ត្រូវបាន គណៈអចិន្ត្រៃយ៍ រដ្ឋសភាដាក់ជាមួយរបៀបវារៈផ្សេងទៀតសម្រាប់ពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍ ដឹកនំាដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានកំពុងដឹកនំាកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។

កិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភាបានលើកយករបៀបវារៈ ដូចជា ៖  ទី១ ពិនិត្យ  និងអនុម័ត្តលើកសេចក្តីព្រាង ស្តីពីកាអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងច្បាប់ស្តីពីការ បង្កើតធនធានវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។  ទី២  ពិនិត្យ និង អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤  ។ ទី៣  ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម  ។និងទី៤ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង ច្បាប់ស្តីពីបែបបទ  និងនីតិវិធី វិធាន នៃការតំាងសំណួរ ចម្លើយ និងការបំភ្លឺនៅ រដ្ឋសភា។

គួរបញ្ជាក់ថា បន្ទាប់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអនុម័តលើរបៀវារៈទំាងប៉ុន្មានខាងលើនេះ ហើយ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី១៣ខែមករា ឆ្នាំ២០១៦ ។

រដ្ឋសភាបង្កើតច្បាប់ ស្តីពីបែបបទ  និងនីតិវិធី វិធាននៃការ តំាងសំណួរ ចម្លើយ បំភ្លឺពេលប្រជុំ