ស្ដ្រី​ម្នាក់ យក​ឃ្មុំ​បិទបាំង​ខ្លួន​ហើយ​រាំ​ទៀត​ (មានវីដេអូ)

​ស្ដ្រី​ម្នាក់​ដែលមាន​ឈ្មោះថា Sara Mapelli បានប្រកាស​ខ្លួនឯង​ថា ជា​រា​ជនី​នស​សត្វ​ឃ្មុំ ដោយ​នាង បានធ្វើការ​ស្មឹង​ស្មា​ត និង​រាំ​តិចៗ ហើយ​ទុក​ឲ្យ​សត្វ​ឃ្មុំ​ទាំងឡាយ​មក​រោម​នាង​តាមចិត្ត ហើយ​ការធ្វើ បែបនេះ គឺ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ដទៃទៀត​អាច​យកឈ្នះ​ភាពភ័យខ្លាច​ចំពោះ​សត្វល្អិត ទាំងនេះ ។

ស្ដ្រី​ម្នាក់ យក​ឃ្មុំ​បិទបាំង​ខ្លួន​ហើយ​រាំ​ទៀត​ (មានវីដេអូ)

បើតាម​ការរៀបរាប់រ​បស់ Sara នាង​បាន​ឲ្យ​ដឹងថា «​ក្នុងនាម​ខ្ញុំ​ជា​អតីត​អ្នករាំ​ម្នាក់ ខ្ញុំ​អាច​និយាយ បាន​ថា ខ្ញុំ​ធ្លាប់​ស្លៀក​នូវ​សម្លៀកបំពាក់​ចម្លែកៗ​មួយចំនួន​សម្រាប់​ការសម្ដែង រួមមាន​ទាំង​ការច្នៃ​ម៉ូត ដែល​មើលទៅ ដូចជា​ការ​ថើប​របស់​យក្ស Hershey ហើយនឹង​ខ្លះ​ផ្សេងៗ​ទៀត វា​មើលទៅ​ដូចជា របស់​ចម្លែកៗ ដែល​យកចេញ​មកពី​ក្នុង​សៀវភៅ​របស់​វេជ្ជបណ្ឌិត Seuss ជាដើម ។

ស្ដ្រី​ម្នាក់ យក​ឃ្មុំ​បិទបាំង​ខ្លួន​ហើយ​រាំ​ទៀត​ (មានវីដេអូ)

ទោះជា​អ៊ីចឹង​ក្ដី ក៏​ខ្ញុំ​មិនដែល​បាន​ស្លៀក​សម្លៀកបំពាក់ ជា​សត្វ​ឃ្មុំ​រស់​អញ្ចឹង​ដែរ​» ។ សម្រាប់ Sara Mapelli ការយក​ឃ្មុំ​មក​ស្លៀក​បែបនេះ ពិតជា​បានបង្ហាញ​ពី​ភាព​ឥតខ្ចោះ​នៃ​ធម្មជាតិ យ៉ាង​អស្ចារ្យ ។ រា​ជនី​ឃ្មុំ បាន​ប្រើ​ឃ្មុំ​ចំនួន ១២០០០ ក្បាល ដើម្បី​យកមក​បិទបាំង​រាងកាយ​របស់ នាង ដែល​នេះ​ជា​ការធ្វើទំនាក់ទំនង​ជា​មួយ​នឹង​ធម្មជាតិ និង​បង្ហាញ​ឲ្យ​អ្នកដទៃ​ដឹងថា ពួកគេ​មិន ចាំបាច់​ខ្លាច​សត្វ​ឃ្មុំ​ទាំង​នោះឡើយ ។

ស្ដ្រី​ម្នាក់ យក​ឃ្មុំ​បិទបាំង​ខ្លួន​ហើយ​រាំ​ទៀត​ (មានវីដេអូ)

Sara បានធ្វើការ​ស្មឹង​ស្មា​ត ជាមួយនឹង​ការ​រាំ​តិចៗ ក្នុងអំឡុង ពេលដែល​នាង​យក​ឃ្មុំ​មក​បិទបាំង​រាងកាយ​នាង​រយៈពេល ៤ ម៉ោង​នោះ ។ Sara Mapelli បាន ទាក់ទាញ​ឃ្មុំ​ទាំងឡាយ ដោយ​នាង​បាន​ចាប់​នូវ​រាជ​នី​របស់​ឃ្មុំ ដាក់ចូល​ទៅក្នុង​ប្រអប់​ជ័រ​ដែលមាន ខ្យល់​ចេញចូល​រាង​មូលៗ​ទ្រវែង ហើយ​យកមក​ពាក់​នៅ​ជុំវិញ​ក​របស់​នាង ។

ក្លិន​នៃ​រា​ជនី​ឃ្មុំ បាន​ទាក់ទាញ​នូវ​សត្វ​ឃ្មុំ​ដទៃទៀត ឲ្យ​មក​រោម Sara ។ បើទោះបីជា​យ៉ាងនេះ​ក្ដី Sara បាន​ព្យាយាម រក្សា​នូវ​ភាពស្ងប់ស្ងាត់ ក្នុងអំឡុង​នៃ​ការទទួលយក​នូវ បទពិសោធន៍​ថ្មី​នេះ​សម្រាប់​នាង ។ Sara បាន​សារភាពថា «​វា​ជាការ​លំបាក ក៏​ព្រោះតែ​ឃ្មុំ​ក្ដិច​ទាំងនោះ ព្យាយាម​តោង​គ្នា​វា​នៅលើ រាងកាយ​របស់​នាង ហើយ​ពួកវា​បាន​បញ្ចេញ​សម្លេង​ហោះ​យ៉ាងខ្លាំង​របស់​ពួកវា នៅ​ជុំវិញខ្លួន​របស ខ្ញុំ​» ។ ខេមរា​