តារាល្បីៗ បញ្ចេញសារ សរសើរអត្តចរឹត លោក វណ្ណ មករា នឹងចូលរួមរំលែក ទុក្ខដ៏ក្រៀម

ភ្នំពេញ: ដំណឹងនៃការទទួល មរណ:ភាព របស់តារាចម្រៀង លោក វណ្ណ មករា បានក្លាយទៅជា ប្រធានបទដ៏ក្រៀមក្រំ និងទុក្ខសោកជាទីបំផុត សម្រាប់អ្នកលេង Facebook និងអ្នកសិល្បៈជាច្រើន ដែលធ្លាប់រួមការងារជាមួយលោក ។ មិនតែប៉ុណ្ណោះអ្វីដែល ធ្វើឲ្យអ្នកលេងបណ្តាញនេះ កាន់តែមានអារម្មណ៍ ក្តុលក្តួល និងសោកស្តាយ លោកកាន់តែខ្លាំងនោះ គឺគ្រប់សាររបស់អ្នកសិល្បៈបានកោតសរសើរ លោកថាជាអ្នកសិល្បៈដែលមានចរឹតល្អមិនគួរណាអាយុខ្លីទាល់តែសោះ ។

សារជាច្រើនត្រូវ បានតារាល្បីៗដែលមានដូចជា លោក សាវីន ហ្វីលីព, ទិត្យ វិច្ឆិកា, អ៊ឹម ជីវ៉ា, ឈិន ច័ន្ទសុធារី, ភិន សុដាលីស, ញឹម ចាន់ថន, អូន ឧស្សាហ៍, សាយ រតនៈ, យ៉ែម សំអូន និងសិល្បករ-សិល្បការិនី រួមជាមួយអ្នកគាំទ្រ លោកជាច្រើន បាន សរសេបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនថា លោក វណ្ណ មករា ជាមនុស្សល្អ មានអត្តចឹតល្អ រួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ ជួយយក ឧស្សាហ៍គេ មិនប្រកាន់ខ្លួន ជានិច្ចកាលលោកតែងតែ ធ្វើឲ្យអ្នកជុំវិញខ្លួនសើចសប្បាយ និងមានចំណុចល្អជាច្រើនទៀត ។ ដោយសារតែ លោកមានចរឹតបែបនេះ ហើយទើបបានជាធ្វើឲ្យ អ្នកសិល្បៈប្រុសស្រីជាច្រើន បង្ហាញសារក្រៀមក្រំ និងសែនសោកស្តាយ ដែលលោកបាត់បង់ ជីវិតទាំងវ័យក្មេងបែបនេះ។

ក្នុងនោះដែល បើតាមអ្នកសិល្បៈ ដែលបានអញ្ជើញ ទៅចូលរួមបុណ្យសព លោក វណ្ណ មករា ក៏អំពាវនាវទៅដល់អ្នកសិល្បៈដ៏ទៃ ដែលមិនទានបានទៅចូលរួមបុណ្យ កាលពីម្សិលមិញ ឫទើបតែបានទទួលព័ត៌មាននេះ សូមអញ្ជើញទៅចូលរួមនាល្ងាចនេះ នៅវត្តទួលទំពូងទាំងអស់គ្នា ព្រោះថាវេលាម៉ោង៥ល្ងាចនេះសពលោកនឹងត្រូវក្រុមគ្រួសារបូជាហើយ ។ 

សូមជម្រាបផងដែរថា តារាចម្រៀងល្បីឈ្មោះគួរសម ក្នុងស្រទាប់សិល្បៈ លោក វណ្ណ មករា បានទទួលមរណៈភាព កាលពីថ្ងៃទី៩ ខែមករា កន្លងទៅនេះ ក្រោយពីលោកបានជួបគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់រថយន្ត២ លើកផ្ទួនគ្នានៅម្តុំពេជ្រនិល៕

តារាល្បីៗ បញ្ចេញសារ សរសើរអត្តចរឹត លោក វណ្ណ មករា នឹងចូលរួមរំលែក ទុក្ខដ៏ក្រៀម

តារាល្បីៗ បញ្ចេញសារ សរសើរអត្តចរឹត លោក វណ្ណ មករា នឹងចូលរួមរំលែក ទុក្ខដ៏ក្រៀម

តារាល្បីៗ បញ្ចេញសារ សរសើរអត្តចរឹត លោក វណ្ណ មករា នឹងចូលរួមរំលែក ទុក្ខដ៏ក្រៀម