រូប​សំណាក ម៉ៅ សេទុង​ ដែល​​សង់​​អស់៤​សែន​ដុល្លារ ត្រូវ​​កម្ទេច​ចោល​វិញ ព្រោះ​ខុស​ច្បាប់

រូប​សំណាក ម៉ៅ សេទុង​ ដែល​​សង់​​អស់៤​សែន​ដុល្លារ ត្រូវ​​កម្ទេច​ចោល​វិញ ព្រោះ​ខុស​ច្បាប់

រូប​សំណាក​​ អតីត​មេ​ដឹក​នាំ​​កុម្មុយនិស្ត​ចិន​ លោក ម៉ៅ សេទុង ពណ៌​ទឹក​មាស​​ឆ្អិន ​ ​និង​ចំណាយ​ប្រាក់​​ចំនួន ៤៥៩ ៣០០ដុល្លារ​អាមេរិក​ ទើប​សង់​រួច​​​ ថ្មី​ៗ​នេះ​ ត្រូវ​បាន​​វាយ​​កម្ទេច​ចោល បន្ទាប់​ពី​មាន​បញ្ហា​មួយ​ចំនួន។

 

រូប​សំណាក ម៉ៅ សេទុង​ ដែល​​សង់​​អស់៤​សែន​ដុល្លារ ត្រូវ​​កម្ទេច​ចោល​វិញ ព្រោះ​ខុស​ច្បាប់
 

តាម​សារព័ត៌មាន People Daily បញ្ហា​មួយ​ចំនួន​​​បាន​កើត​ឡើង បន្ទាប់​ពី​​រង​ការ​រិះ​គន់​ពី​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ និង​បណ្ដាញ​សង្គម​នានា​នៅ​ចិន ថា​រូប​សំណាក​ធ្វើ​ឡើង​នោះ​មាន​មុខ​មាត់​មិន​ដូច​រូប​ពិត ព្រម​ទាំង​​សង់​លើ​​ដី​ស្រែ​ដោយ​ពុំ​មាន​​ការ​អនុញ្ញាត​តាម​ច្បាប់​ត្រឹម​ត្រូវ។ ​ រូប​សំណាក លោក ម៉ៅ​ សេទុង ​កម្ពស់ ៣៦,៦ម៉ែត្រ ត្រូវ​បាន​​ចំណាយ​ប្រាក់​​ចំនួន ៤៥៩ ៣០០ដុល្លារ​អាមេរិក សាង​សង់​​នៅ​តំបន់​ជន​បទ​មួយ​កន្លែង​ក្នុង ​ស្រុក Tongxu ខេត្ត​ហេណាន ភាគ​កណ្ដាល​ប្រទេស​ចិន។

 

កម្មករ​ដឹក​ជញ្ជូន​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​​ប្រាប់​ទៅ​សារព័ត៌មាន The Guardian ​ថា៖ ” ខ្ញុំ​​បាន​ឮ​ថា​គេ​កម្ទេច​រូប​សំណាក​នោះ​ម្សិលមិញ។ រូប​សំណាក​នោះ​គឺ​បាន​សង់​លើ​​ដី​ស្រែ​​ជា​កម្មសិទ្ធិ​របស់​កសិករ​​ម្ចាស់​ដី​ម្នាក់”៕

 

រូប​សំណាក ម៉ៅ សេទុង​ ដែល​​សង់​​អស់៤​សែន​ដុល្លារ ត្រូវ​​កម្ទេច​ចោល​វិញ ព្រោះ​ខុស​ច្បាប់
 

រូបសំណាក លោក ម៉ៅ សេទុង មុន​ពេលគេវាយកម្ទេចចោល
 

ចុចអាន​៖ រូប​​សំណាក​​​​​ម៉ៅ សេទុង កម្ពស់​៣៦ម៉ែត្រ​​ពណ៌​​​មាស​ ​កំពុង​​រង​​ការ​រិះគន់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​​​​