one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌ one ticket one child  មាន​អ្នក​ចូលរួម​ច្រើន​លើស​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​រៀបចំ​កម្មវិធី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លីទូច ភិមាន ប្រាប់ Sabay ។

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

កម្មវិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​ដែល​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ។ លោក​បាន​បន្ត​ថា “ដំបូង​ក្រុម​ខ្ញុំ​រំពឹង​ទុក​ថា​មាន​អ្នក​ចូលរួម​តែ ៣០០ នាក់​ប៉ុណ្ណោះ តែ​ពេល​ជាក់ស្ដែង​មាន​ប្រហែល ៤០០ ទៅ ៥០០ នាក់ ព្រោះ​កៅអី​ក្នុង​សាល គឺ​ពេញ​ទាំងអស់។ សម្រាប់​តារា​ៗ​ដែល​ចូលរួម គឺ​ជា​ការ​ស្ម័គ្រចិត្ត និង​ជា​ទឹកចិត្ត​ជួយ​ដល់​កុមារ​ខ្វះខាត មិន​បាន​ទទួល​កម្រៃ​អ្វី​បន្តិច​ឡើយ។”

បុរស​វ័យ ២១ ឆ្នាំ​ខាង​លើ​ បាន​បន្ថែម​ទៀត​ថា​ ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ គឺ​មិន​ទាន់​សរុប​ទាំងអស់​ទេ តែ​តួលេខ​ជា​បឋម​គឺ​ប្រហែល​ជា ៣០០០ -៤០០០ ដុល្លារ និង​យក​ទៅ​ជូន​សាលា​បឋម​សិក្សា​ពញ្ញា​គុក​ស្រុក​បាទី ខេត្ត​តាកែវ នា​ខែ​មីនា ខាង​មុខ​នេះ។
ជា​ចុងក្រោយ លីទូច ភិមាន សូម​អគុណ​ដល់​អ្នក​ចូលរួម​ទាំងអស់ និង​សន្យា​ថា​ឆ្នាំ​ក្រោយ​នឹង​មាន one ticket one child  លើក​ទី ៦ ទៀត៕

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

one ticket one child មាន​អ្នក​គាំទ្រ​ច្រើន​លើស​ការ​រំពឹង​ទុក

អត្ថបទ៖ទ្រី រ៉ាវី