Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

រូប​​ភាព​ថ្មី​ៗ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ថៃ Mike D. Angelo ​ក្នុង​តួ​ប៉ាជេ​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​ភាពយន្ត​នេះយ៉ាង​អន្ទះសា។

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

បច្ចុប្បន្ន ក្រុម​អ្នក​ចូល​ចិត្ត​មើល​រឿង​ថៃ​កំពុង​តែ​ជ្រួល​ច្របល់​ក៏​ដូច​ជា​ទន្ទឹង​រង់​ចាំ​​​ភាពយន្ត​ស៊ុន​អ៊ូខុង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Supprise Journey To The West” ដែល​នឹង​ចាក់​បញ្ចាំងខាង​មុខ​នេះ​ក្នុង​ឆ្នាំ ២០១៦​​។ ខុស​ប្លែក​ពី​សព្វ​មួយ​ដង​ដែល​រឿង​ ស៊ុន​អ៊ូ​ខុង តែង​តែ​និយាយ​ពី​សម័យ​បុរាណ​នោះ ភាពយន្ត​ស៊ុនអ៊ូខុង​វគ្គ​ថ្មី​នេះ​បាន​កែ​ប្រែ​ពី​រឿង​ដើម​ខ្លះ​ៗ​ដើម្បី​ឲ្យ​តម្រូវ​តាម​ចំណាប់​អារម្មណ៍​របស់​មិត្ត​យុវវ័យ​បច្ចុប្បន្ន។

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

​តួ​អង្គ​ដែល​លេខ​ធ្លោ​ជាង​គេ​នៅ​ក្នុង​ភាពយន្ត​លើក​នេះ​គឺ​ជូប៉ាជេ​ដែល​ត្រូវ​បាន​រ៉ាប់រង​ដោយ​តារា​សម្ដែង​ស្រស់​សង្ហារ Mike Angelo។ បើ​ទោះ​បី​ជា​​ក្រុម​ការងារ​មាន​ចេតនា​តុបតែង​ខ្លួន​ Mike ឲ្យ​ដូច​ទៅ​ជា​ជ្រូក​ហើយ​ក៏​ដោយ តែ​ក្រោយ​ពេល​បុរស​កូន​១​រូប​នេះ​បង្ហោះ​រូប​ខ្លួន​ទៅ​លើ Instagram របស់​ខ្លួន អ្នក​គាំទ្រ​របស់​លោក​បាន​សរសើរ​ថា​លោក​គឺ​ជា​ជ្រូក​ដែល​ស្អាត​ជាង​គេ​ក្នុង​ប្រវត្តិ​រឿង​ស៊ុនអ៊ូខុង​ទាំង​អស់។

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

​ស្រប​ជាមួយ​គ្នា​នេះ​ដែរ អាច​និយាយ​បាន​ថា​ឆ្នាំ ២០១៥ កន្លង​ផុត​ទៅ​គឺ​ជា​ឆ្នាំ​មួយ​ដ៏​ជោគ​ជ័យ​សម្រាប់​តារា​អាយុ ២៧ ឆ្នាំ​រូប​នេះ ដោយ​រឿង​ភាគ “Kiss Me” របស់​លោក​​រួម​សម្ដែង​ជា​មួយ Aom Sucharat Manaying ទទួល​បាន​ប្រជាប្រិយ​ជា​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

Mike Angelo ដើរ​តួ​ជ្រូក​​ប៉ាជេ​តែ​នៅ​តែ​សង្ហា

 

ចុចអាន៖ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖yeah1