ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ តម្រូវការ​ប្រាក់​យន់​កំពុង​តែ​រីក​ដុះដាល​នៅ​ប្រទេស​រុ​ស្ស៊ី ដោយសារ​តែ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ចិន​-​រ​ស្ស៊ី នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​សកល​ភា​វូ​នី​យ​កម្ម​រូបិយ​វត្ថុ ។

ធនាគារ Harbin របស់​ចិន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ខ្លួន​បាន​ផ្ទេរ​ប្រាក់សុទ្ធ​ចំនួន​៣៥​លាន​យន់ (៥,៤​លាន​ដុល្លារ​អា​មេ​រិ​ក​) ចំនួន​៣​ប្រតិបត្តិការ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ធនាគារ​ចិន​មួយ​នេះ​ក្លាយជា​ធនាគារ​កំពូល​ក្នុង​ការ​ផ្ទេរ​ប្រាក់សុទ្ធ​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ។

ក្នុង​នោះ​ដែរ ការ​ផ្ទេរ​ប្រាក់​យន់​នឹង​អាច​ជួយ​សម្រួល​ដល់​លំហូរ​សាច់ប្រាក់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ក៏​ដូច​ជា​គាំទ្រ​ដល់​សហប្រតិបត្តិការ​ទ្វេភាគី​ចិន​-​រុ​ស្ស៊ី ទៅ​លើ​រិ​ស័​យ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ថ្មី​ៗ​នេះ​ផង​ដែរ ។

កាលពី​ខែតុលា​កន្លង​ទៅ​នេះ សម្ព័ន្ធភាព​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចិន​-​រុ​ស្ស៊ី ចំនួន​៣៥​កន្លែង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ក្នុង​ឱកាស​តាំងពិព័រណ៍​ចិន​-​រុ​ស្ស៊ី ដែល​ប្រារព្ធ​នៅ​ទីក្រុង​ហា​ប៊ី​ន ប្រទេស​ចិន ។

គួរ​បញ្ជាក់​ផង​ដែរ ធនាគារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ដោះ​ដូរ​រូបិយ​វត្ថុ ដែល​សរុប​ជា​ទឹកប្រាក់​មាន​តម្លៃ​ដល់​ទៅ ៥០​ពាន់​លាន​យន់ កាលពី​ខែធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ ។ 

ទន្ទឹម​នឹង​នេះ​ដែរ ការ​ផ្ទេរ​ប្រាក់​យន់​ឆ្លងកាត់​ប្រទេស​នេះ ត្រូវ​បាន​ចាប់ផ្តើម​ដំបូង​បំផុត​រវាង​ប្រទេស​ចិន និង​សិង្ហ​បុរី កាលពី​ឆ្នាំ​២០១៤​។ ប្រាក់​យន់​ត្រូវ​បាន​ដាក់​ជា​រូបិយ​វត្ថុ​អន្តរជាតិ​នៅ​ក្នុង​កញ្ចប់​ទ្រព្យសកម្ម​រូបិយ​វត្ថុ​បរទេស​បន្ថែម​ជាមួយនឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រាក់​អឺ​រ៉ូ ប្រាក់​ផោន និង​ប្រាក់​យេ​ន កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​កន្លង​ទៅ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព