ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រុម​អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ Deutsche បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ពួក​គេ​ទៅ​លើ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០១៥ និង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៦​នេះ ដោយសារ​តែ​កា​រខក​ចិត្តនឹង​ទិន្នន័យ​ពាណិជ្ជកម្ម ការ​ចំណាយ​លើ​ការ​សាងសង់ និង​សកម្មភាព​ផលិតកម្ម ។

ក្រុម​អ្នក​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា ៖ « ពួក​គេ​បាន​ប្រៀបធៀប​ការ​ប៉ាន់ស្មាន​របស់​ពួក​គេ​ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៥ ត្រឹម​១% ទៅ​០,៥% » ។ ពួក​គេ​បន្ថែម​ថា ៖ « អត្រា​នេះ គឺ​នៅ​តែ​ខ្ពស់កប់ពពក ក្នុង​ហេតុផល​ថា ការ​បិទ​បញ្ជីសារពើភ័ណ្ឌ គឺ​ច្រើន​ជាង​អ្វី​ដែល​ពួក​យើង​បាន​រំពឹង​ទុក » ។

ពួក​គេ​បន្ត​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​ផលិតផល​ក្នុងស្រុក​នេះ គឺ​អាច​នឹង​បន្ត​ដល់​ត្រីមាស​ទី​១ នៅ​ក្នុងឆ្នាំនេះ » ។ ក្នុង​នោះ​ដែរ ពួក​គេ​បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ត្រីមាស​ទី​១ ត្រឹមតែ​០,៥% ទៅ​១,៥% ប៉ុណ្ណោះ ។

លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​បាន​ព្យាករណ៍ ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​ថា នៅ​ឆមាស​ទី​២ មាន​អត្រា​២,២%, ឆមាស​ទី​៣ មាន​អត្រា​២,១% និង​នៅ​ឆមាស​ទី​៤ មាន​អត្រា​២,៤% ។

ថ្វីបើ​ផលិតផល​ក្នុងស្រុក​សរុប​បាន​ធ្លាក់​ចុះ​ក៏​ពិតមែន តែ​ក្រុម​អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ Deutsche រំពឹង​ទុក​ថា វា​នឹង​មាន​ភាពល្អ​ប្រសើរ​លើ​ទីផ្សារ​ការងារ ដែល​នឹង​អនុញ្ញាត​ឲ្យ​ធនាគារ​អា​មេ​រិ​ក​បង្កើន​អត្រា​ការ​ប្រាក់​រយៈពេល​ខ្លី​ត្រឹម​០,២៥% នៅ​ក្នុង​ត្រីមាស​ទី​១ ដែល​ស្ថិត​ក្នុង​ចន្លោះ​ពី​០,២៥% ទៅ​០,៥% ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព