ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ មន្ត្រី​រដ្ឋាភិបាល​ចិន​កំពុង​តែ​សម្លឹង​មើល​ឱកាស​ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​នៃ​ការ​នាំ​ចេញ​ផលិតផល​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​ជួយ​គាំទ្រ​ដល់​អ្នកជំនួញ​ចិន​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​បន្ថែម​ទៀត ។

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សារដ្ឋ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ មន្ត្រី​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា ៖ « ប្រទេស​ចិន​គួរតែ​បង្កើត​តំបន់​ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​លើក​ស្ទួយ​ដល់​ការ​នាំ​ចេញ​របស់​ខ្លួន » ។

តំបន់​ពាណិជ្ជកម្ម​នាំ​ចេញ​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ គួរតែ​ធ្វើ​ឡើង​នៅ​តាម​បណ្តា​ទីក្រុង​ភាគ​ខាងកើត កណ្តាល និង​ខាងលិច​នៃ​ប្រទេស​ចិន ដែល​នៅ​ទីនោះ​មាន​រចនាសម្ព័ន្ធ​ធ្វើ​ជំនួញ​នាំ​ចេញ និង​នាំ​ចូល​ច្រើន ។

មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ទៀត​ថា ៖ « ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​នាំ​ចេញ​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ គឺ​គួរតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ ដែល​តម្រូវ​ឲ្យ​មាន​ប្រព័ន្ធ​សេវា​ហិរញ្ញវត្ថុ​, ការ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រង​, ទំនាក់ទំនង​រដ្ឋបាល និង​ការ​អនុវត្ត​ច្បាប់​រវាង​ផ្នែក​ៗ​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល» ។

លោក​បន្ថែម​ថា ៖ « មាន​តែ​វិធី​ទាំងនេះ​ទេ ដែល​អាច​ជួយ​ដល់​ខ្សែ​សង្វា​ក់​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ទំនាក់ទំនង​តំបន់​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន ។ ជាង​នេះ​ទៀត វិធី​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​ចំណាយ​តិច​ជាង​មុន ប្រាក់​ចំណូល​កើនឡើង ហើយ​ការ​នាំ​ចេញ​របស់​ចិន​នឹង​បន្ត​ក្នុង​រយៈពេល​វែង » ។

មិនតែប៉ុណ្ណោះ តំបន់​ពាណិជ្ជកម្ម​នេះ​នឹង​ទាក់ទាញ​ក្រុមហ៊ុននាំចេញ​ធំ​ៗ​សម្រាប់​ជា​ប្រយោជន៍​ជួយ​ដល់​ការ​កើនឡើង​នូវ​ការ​វិនិយោគ​ថ្មី ។ ម្យ៉ាងទៀត វា​ក៏​បាន​ផ្តល់​នូវ​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ចិន ព្រមទាំង​ជួយ​ពង្រីក​ដល់​វិសាលភាព​នៃ​ឧស្សាហកម្ម​នាំ​ចេញ​របស់​ចិន​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​អ្នក​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​តាម​រយៈ Amazon បាន​កើនឡើង​ដល់​ទៅ​១៣​ដង​កាលពី​ឆ្នាំ​មុន ខណៈ​អ្នក​នាំ​ចេញ​ជនជាតិ​ចិន​បាន​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​បរទេស​លើស Amazon ដល់​ទៅ​ទ្វេ​ដង​នៅ​ដើម​ត្រីមាស​ទី​៣ នា​ឆ្នាំ​២០១៥ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កាលពី​ឆ្នាំ​មុន ប្រភេទ​ផលិតផល​ត្រូវ​បាន​ពង្រីក​ជាមួយ​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​៨៧​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១២ ចំណែកឯ​គុណភាព​វិញ​ក៏​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ដែរ ។ ទន្ទឹម​នឹង​នេះ ផលិតផល​បច្ចេកវិទ្យា ដូច​ជា including tablets, smartphones និង​មនុស្ស​យន្ត គឺ​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​អតិថិជន​បរទេស ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព