ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្តាល ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ក៏​ត្រូវ​រថយន្ត​ប្រភេទ​ទួ​រី​ស​បើក​យ៉ាង​លឿន​បុក​ទាំង​កំរោល បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​១០ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦ ក្នុងភូមិ​សំរោង​ក្អែ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អឿ​ន ស៊ី​នឿ​ន អាយុ​៣៣​ឆ្នាំ មាន​លំនៅ​ភូ​មិច​ន្លា​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ  ជិះ​ម៉ូតូ​សង់​កូរ៉េ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CD-9688 ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​ម្ចាស់​គេចខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​ម៉ាក​ទួ​រី​ស ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-1939 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើក​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ហោះ​ផ្លោង​បុក​ជាមួយ​កញ្ចក់​រថយន្ត​ធ្លាក់​មក​បោក​ក្បាល​ថ្នល់ជាតិ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព