ការវាយប្រហារ​តាម​អាកាស​លើ​ក្រុង​មួយ​ក្នុងប្រទេស​ស៊ី​រី​សម្លាប់​ជន​ស៊ីវិល​ជិត​៦០​នាក់

​ស៊ី​រី​៖​យោងតាម​របាយការណ៍​មជ្ឈមណ្ឌល​ស៊ី​រី​ខាង​ឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស (OSDH) បាន​ឲ្យ​ដឹងថា ការវាយប្រហារ ទៅលើ​ទីប្រជុំជន Maarat al Nouman ស្ថិតនៅក្នុង​ខេត្ត Idlib បាន​បណ្តាល​ឲ្យ​អ្នកស្រុក​ស៊ី​រី​ស្លាប់​យ៉ាងហោចណាស់​អស់​៥៧​នាក់​។

​របាយការណ៍​ដដែល​អះ​អាង​ថា ការវាយប្រហារ​តម្រង់​ទៅលើ​ក្រុង​មួយ ដែល​ស្ថិតក្នុង​ដៃ​ពួក​ឧទ្ទាម​ស៊ី​រី នេះ ដែល​បាន​ប៉ះពាល់​ដល់​អគារ​តុលាការ និង​ពន្ធនាគារ គឺ​ត្រូវបានប្រតិបត្តិ​ដោយ​កង​អាកាស​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​។​

​គួរ​បញ្ជាក់ថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ផ្តើម​ទំលាក់​គ្រាប់បែក​នៅ​ស៊ី​រី គឺ​តាំង​ពីថ្ងៃ​៣០​កញ្ញា​មក ដែល​តាម​វិមាន​ក្រេ​ម​ឡាំង គឺ​ក្នុង​គោលដៅ​ជួយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ស៊ី​រី បា​ស្ហារ អាល់ អាសាដ ឲ្យ​ប្រយុទ្ធប្រឆាំង​ពពួក​ក្រុម​ឧទ្ទាម​បឋម​មុនគេ គឺ ក្រុម​ជី​ហាត​ភេរវ​និយម​អង្គការរដ្ឋ​អ៊ីស្លាម​ (ISIS)៕

 

ការវាយប្រហារ​តាម​អាកាស​លើ​ក្រុង​មួយ​ក្នុងប្រទេស​ស៊ី​រី​សម្លាប់​ជន​ស៊ីវិល​ជិត​៦០​នាក់