ក្រុម​កម្ពុជា មាន​ទំនុក​ចិត្ត​ខ្ពស់​ចំពោះ​ការ​​ជួបក្រុម​​ម៉ាល់​ឌីវ នៅ​​ថ្ងៃ​នេះ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ធ្វើ​​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាល់​ឌីវ ក្នុងវគ្គ​ជម្រុះ​តាម​ពូល​B ដណ្តើម​​ពាន​រង្វាន់ 2016 Bangabandhu Gold Cup​ នៅ កីឡដ្ឋាន Shams-UI-Huda Stadium ​នា​រសៀល​​ម៉ោង​៣:៤៥ថ្ងៃ​ចន្ទ​នេះ ហើយ​ការ​ប្រកួត​នេះ​ក៏​នឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់តាមកញ្ចក់​ទូរទស្សន៍ MyTV ផង​ដែរ។

kh-001​សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះជា ​ក្រុម​កម្ពុជា ហាក់​មាន​ទំនុក​ចិត្តខ្ពស់ ក្នុង​ការដណ្តើម​បាន​៣ពិន្ទុពី​ក្រុម​ម៉ាល់​ឌីវ ​ខណៈ​ក្រុម​ឈរ​នៅ​ពូល​Bជាមួយ​គ្នា គឺ​ក្រុម​ជម្រើស​ជាតិ​បារ៉ែន និង​ក្រុម​U23របស់​ម្ចាស់​ផ្ទះ​បង់​ក្លាដេស បាន​ចែក​គ្នា​ម្នាក់​១ពិន្ទុ បន្ទាប់​ពី​ក្រុម​ទាំង​២​បាន​បញ្ចប់​ត្រឹម​លទ្ធ​ផល​ស្មើ​គ្នា ១-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូលនេះ​ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​។

បើ​ទោះ​បី​ជា ​កីឡាករ​ឆ្នើម និង​មាន​បទ​ពិសោធ​មួយ​ចំនួន​ធំ មិន​បាន​ទៅ​ចូល​រួម​ប្រកួត ដោយ​សារ​ជាប់​ការ​ប្រកួត​ដ៏​សំខាន់​នៅ​ក្នុង​ស្រុក ប៉ុន្តែ​លោក​​ Lee Tae Hoon គ្រូ​បង្គោល​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ ​​បាន​ថ្លែងប្រាប់ប្រព័ន្ធ​ផ្សាយ​​ មុន​ពេល​ឡើង​យន្ត​ហោះទៅ​កាន់​ប្រទេស​បង់​ក្លាដេស កាល​ពី​ថ្ងៃ​សៅរ៍​​​ថា៖«ខ្ញុំ​មាន​​ទំនុក​ចិត្ត​ថា​ ក្រុម​របស់​ខ្ញុំ នឹង​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​យើង​នឹង​ឈ្នះ​គ្រប់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូលនេះ គឺ​​កូន​ក្រុម​របស់​ខ្ញុំ ​​នឹង​ប្រឹងប្រែង​លេង​ឲ្យ​​អស់​ពី​សមត្ថភាព​ ហើយ​យើង​នឹង​ទទួល​បាន​​លទ្ធផល​ល្អ»។

kh-002

កម្ពុជា បាន​បញ្ចូល​កីឡាករ​ចំនួន​២២​នាក់ អម​ដោយ​គ្រូ​បង្គោល គ្រូជំនួយ អ្នក​ដឹក​នាំ និង​គ្រូ​ពេទ្យ​សរុប​៨​នាក់​ទៀត ទៅ​ចូល​រួម​ការ​ប្រកួត​ ពាន​រង្វាន់ 2016 Bangabandhu Gold Cup​ នេះ។ បន្ទាប់​ពី​ជួប​ក្រុម​ម៉ាល់ឌូវ នៅ​ថ្ងៃ​នេះ ក្រុម​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​បារ៉ែន នៅ​ថ្ងៃ​ទី​១៣ និង​ចុង​ក្រោយ​ត្រូវ​ប៉ះ​ក្រុម U23របស់​បង់​ក្លាដេស នៅ​ថ្ងៃ​ទី​១៥ ខែមករា។​

Group B

​ដោយឡែក សម្រាប់ក្រុម​ទាំង​៤​ឈរ​នៅពូល​A បាន​បញ្ចប់​ការ​ប្រកួត​ជើង​ទី​១​របស់​ខ្លួន​ហើយ ហើយ​លទ្ធ​ផល​ជា​បណ្តោះ​អាសន្ន​គឺ​ក្រុម​ម្ចាស់​ផ្ទះបង់​ក្លាដេស កំពុង​ឈរ​នៅ​លេខ​រៀង​ទី​១ ដោយ​មាន​៣ពិន្ទុ​ខ្ពស់​ជាង​គេ ព្រោះ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ស្រីលង្កា ៤-២ រីឯ​ក្រុម Felda United (តំណាង​ប្រទេស​ម៉ាឡេស៊ី) និង​ក្រុម​ជម្រើស​ជាតិ​នេប៉ាល់ បាន​ចែក​គ្នា​ម្នាក់​១ពិន្ទុ ព្រោះ​ក្រុម​ទាំង​២​បាន​ស្មើ​គ្នា ០-០៕

Group A

Team Pld W D L GF GA GD Pts
 Bangladesh 1 1 0 0 4 2 +2 3
   Nepal 1 0 1 0 0 0 0 1
Felda United 1 0 1 0 0 0 0 1
 Sri Lanka 1 0 0 1 2 4 -2 0