ផឹកកាហ្វេមួយថ្ងៃ ៣ ពែង ធ្វើឲ្យ​សុដន់រួមតូចទៅៗ

យោងតាមការសិក្សាថ្មីមួយបាន​រកឃើញថា ការផឹកកាហ្វេ ៣ពែង​ក្នុងមួយថ្ងៃអាចធ្វើ​ឲ្យ​សុដន់រួមតូចយ៉ាង​ខ្លាំង ស្ទើរតែមិនគួរឲ្យជឿ (ក្នុងការពិសោធន៍នេះមាន​ស្ត្រីជិត ៣០០នាក់​ត្រូវបាន​ធ្វើការពិនិត្យ​តាមដាន)។
 
ផឹកកាហ្វេមួយថ្ងៃ ៣ ពែង ធ្វើឲ្យ​សុដន់រួមតូចទៅៗ
នៅក្នុងសិក្សានេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការផឹកកាហ្វេ ៣ពែង ក្នុងមួយថ្ងៃ ធ្វើឲ្យសុដន់ចាប់ផ្តើម​រួម​តូចយ៉ាងខ្លាំង។ ហើយអ្នក​ជំនាញ​បាន​និយាយយ៉ាងច្បាស់ថា ការ​ផឹកកាហ្វេ មាន​ផលប៉ះពាល់យ៉ាងខ្លាំងទៅលើ​ទំហំ​សុដន់។ ស្ទើរតែពាក់កណ្តោល​នៃស្ត្រី​ទាំងអស់នោះ​បាន​បង្ហាញ​ថា​ ទំហំ​សុដន់របស់ពួកនាង​កាន់តែ​តូចទៅៗ។
លោកសាស្ត្រាចារ្យ Helena Jernstroem ជា​អ្នក​ដឹកនាំ​ការពិសោធន៍នេះ នៅឯសាកលវិទ្យាល័យ Lund ប្រទេស ស៊ុយអែត មាន​ប្រសាសន៍ថា ការផឹកកាហ្វេអាចមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ទំហំសុដន់។ ចំពោះស្ត្រីដែល​មិន​បាន​ផឹកកាហ្វេ​ មិន​ចាំបាច់ព្រួយ​បារម្ភ​ពី​ការរួញ​ស្វិត​នៃសុដន់នោះទេ។
ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវក៏បាន​រកឃើញផងដែរថា ស្ត្រី​ដែល​ទទួលទាន​ជាតិកាហ្វេអ៊ី​នបាន​ទៀង​ទាត់ អាចជួយកាត់បន្ថយ​ហានិភ័យនៃការវិវត្តទៅជាជំងឺ​មហារីកសុដន់។ ព្រោះ​ជាតិ​កាហ្វេអ៊ីនផ្តល់ផល​ល្អចំពោះអ័រម៉ូន estrogens និង អ័រម៉ូន​ភេទញី៕
ដោយ៖ Seng hong
ប្រភព៖ loveinspireamaze

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផឹកកាហ្វេមួយថ្ងៃ ៣ ពែង ធ្វើឲ្យ​សុដន់រួមតូចទៅៗ