ចាប់ខ្លួន​ប្រធាន រោង​ពុម្ព​ឯកជន​ម្នាក់ រំលោភ​កូនឈ្នួល

ភ្នំពេញ: ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួន​ប្រធាន​រោង​ពុម្ព​ឯកជន​ម្នាក់ ដែលចាប់រំលោភ​កូនឈ្នួល​រហូត​បានសំរេច តាម​ពាក្យបណ្តឹង​នារី​​រងគ្រោះ​។

ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦​នេះ​នៅផ្ទះ លេខ៥៦៧៨ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​

​ជនសង្ស័យ​មានឈ្មោះ ប៊ុត ច័ន្ទ​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ប្រធាន​រោង​ពុម្ពឯកជន ស្នាក់​នៅផ្ទះ លេខ​៥៦៧៨ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះ​មានឈ្មោះ ស​.​អ ភេទ​ស្រី  មុខរបរ​អ្នកបម្រើ និងស្នាក់នៅ​ជាមួយ​ជនសង្ស័យ​ខាងលើ ។​

​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ត្រឡប់​មកពី​ស៊ីផឹក​វិញ រួច​ចាប់​ជនរងគ្រោះ​អោបហើយ​យក​ប្រដាប់ភេទ​ស៊ក​ចូល​តាម​ជើងខោ​ជនរងគ្រោះ​ដាក់ចូល​ទៅក្នុងប្រដាប់ភេទ​ជនរងគ្រោះ រំលោភ​រហូត​បានសំរេច ។ បច្ចុប្បន្ន​ជនសង្ស័យត្រូវបាន​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​៕​

ចាប់ខ្លួន​ប្រធាន រោង​ពុម្ព​ឯកជន​ម្នាក់ រំលោភ​កូនឈ្នួល