អាវុធហត្ថ​បញ្ជូន​ខ្លួន​យុវជន​ម្នាក់ ទៅ​តុលាការ ពីបទ​លក់​និង​ជក់​គ្រឿងញៀន

បន្ទាយមានជ័យ: កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ស្រុក​មង្គល​បូរី បានចាប់ខ្លួន យុវជន​ម្នាក់ ខណៈ រូបគេ​កំពុង​ធ្វើ សកម្មភាព​លក់ និង​ជក់​ថ្នាំញៀន ដើម្បីយកមក​សួរនាំ និង​បញ្ជូនទៅ​តុលាការ ចាត់​ការបន្ត​តាមច្បាប់​នៅ​រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៦​នេះ​។​

​ជនសង្ស័យ​មានឈ្មោះ ហឿន ម៉ានិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​/​ឃុំ​ឬ​ស្សីក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។ ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​​ដឹកនាំ​ដោយ លោក សរ ប៊ុន សឿង មេបញ្ជាការរង​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តសហការ​ជាមួយ​កម្លាំង អាវុធហត្ថ ស្រុក​មង្គល​បូរី បាន​ចាប់ខ្លួន​កាលពី វេលា​ម៉ោង៤​និង​៣០​នាទី​រសៀល  ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ខ្នង ប្រលាយស្ថិត​ក្នុងភូមិ​នៅ​ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។

​ជនសង្ស័យ​ជា​មុខសញ្ញា ដែល​សមត្ថកិច្ច​ស្វែងរក ចាប់ខ្លួន នៅ​ល្ងាចម្សិលមិញសមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ និង​រកឃើញថា ជនសង្ស័យ​បានធ្វើសកម្មភាព​លក់​និង​ជក់​គ្រឿងញៀន​នៅ​គោលដៅ​ខាងលើ ទើប​ឈានដល់ការចាប់ខ្លួន ជនសង្ស័យ​រូបនេះ ដកហូត​បាន​ថ្នាំញៀន​ជាក់ស្តែង ២​ថង់​កិបស្មើ​២,៣​ក្រាម​។​

​ក្រោយ​សួរនាំ​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កសាង សំណុំរឿង​បញ្ជូន ទៅ​តុលាការចាត់ការ​តាមច្បាប់​៕​