ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន រំលេច​ផ្លែផ្កា​ក្នុង​សន្និបាត​CPP

​រាជធានី​ភ្នំពេញ​៖​លើ​ទំព័រ​Facebook​របស់ សម្តេច​ហ៊ុន សែន បាន​រំលេច​នូវ​ផ្លែផ្កា​ក្នុង​សន្និបាត​CPP​សម្តេច​លើកឡើងថា​លទ្ធផល​នៃ សន្និបាទ​នេះ​បាន​ពិភាក្សា​និង​អនុម័ត​នូវ​ឯកសារ​ដ៏​សំខាន់ៗ​ជាច្រើន​ដើម្បី ផលប្រយោជន៍​ជាតិ និង​ប្រជាជន ។

​សម្តេច​បាន​លើកឡើងថា «​សូម​អរគុណ មន្ត្រី​ថ្នាក់ដឹកនាំ​បក្ស​គ្រប់រូប ដែល​បាន​ចូលរួម​សន្និបាត​បក្ស​២​ថ្ងៃ​កន្លងមកនេះ​។ ការពិភាក្សា និង​ការអនុម័ត នូវ​ឯកសារ​ដ៏​មាន​សារសំខាន់​នេះ បង្ហាញ​ពី​ការទទួលខុសត្រូវ ក្នុងឋានៈ​ជា​បក្ស​កាន់អំណាច ដែល​ត្រូវ​គិតគូរ​គ្រប់​ជ្រុងជ្រោយ និង​គ្រប់​បញ្ហា​ដែលជា​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​យើង​»​។ ទន្ទឹម​នោះ​សម្តេច​ក៏បាន​ជូនពរ​បងប្អូន​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​ថ្នាក់ សមាជិក សមាជិការ​បក្ស​គ្រប់រូប និង​បងប្អូន​ដែល​បាន​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​។ មាន​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​សន្តិភាព និង​ការអភិវឌ្ឍ​៕

ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន រំលេច​ផ្លែផ្កា​ក្នុង​សន្និបាត​CPP
ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន រំលេច​ផ្លែផ្កា​ក្នុង​សន្និបាត​CPP