ម​នុ​ស្ស​រា​ប់​ពា​ន់​នា​ក់​បា​ន​នំា​គ្នា​ធ្វើ​កា​រ​ត​វ៉ា​ក្នុ​ង​ទី​ក្រុ​ង​ហុ​ង​កុ​ង ទា​ម​ទា​រ​ឱ្យ​មា​ន​កា​រ​ដោះ​លែ​ង​​ម​នុ​ស្ស​ ប្រាំ​នា​ក់ ដែ​ល​ពួក​គេ​ជឿ​ថា​ត្រូ​វ​បា​ន​អា​ជ្ញា​ធ​រ​ចិ​ន​ចា​ប់​ខ្លួ​ន​

ក្រុម​បា​តុ​ករ​រា​ប់​ពា​ន់​អ្ន​ក​បា​ន​នំា​គ្នា​ដើរ​ជា​ក្បួន​ដ​ង្ហែរ​កា​ល​ពី​ថ្ងៃ អា​ទិ​ត្យ ក​ន្ល​ង​ទៅ​នេះ​នៅ​ក្នុ​ង​ទី​ក្រុ​ង ហុង​កុ​ង​ ដើ​ម្បី​ទា​ម​ទា​រ ឱ្យ​មា​ន​កា​រ​ដោះ​លែ​ង ចា​ង​ហ្វា​ង​រោ​ង​ពុ​ម្ព​ ប្រាំ​នា​ក់ ដែល​តែ​ង​តែ​​បោះ​ពុ​ម្ភ​ផ្សា​យ​នូ​វ សៀវ​ភៅ​ជា​ច្រើ​ន​រិះ​ គ​ន់​ដល់​ន​យោ​បា​យ​រ​ប​ស់​ទី​ក្រុ​ង​ ប៉េ​កំា​ង​។ មនុស្សចំនួនបួន នាក់ក្នុងចំណាមអ្នកទំាងនេះ បាន បាត់ខ្លួនដោយ អាថ៌ កំបំាង កាលពីខែ តុលា កន្លងទៅ និង ​ម​នុ​ស្ស​ម្នា​ក់​ផ្សេ​ង​ទៀតដែលជាចាងហ្វាងរោងពុម្ពដ៏លេចធ្លោម្នាក់ គឺ លោក​ លី បូ ទើបតែ​បា​ន​បា​ត់​ខ្លួ​ន​កា​ល​ដើ​ម​​ខែ​ មករា នេះ ដោយមិនដឹងពីមូលហេតុ។ ក៏ប៉ុន្តែ​សម្រាប់ក្រុមបាតុករ​ការបាត់ខ្លួន​រប​ស់​ម​នុស្ស​ទំា​ង ៥នាក់នេះ គឺ​មា​​ន​ជា​ប់​ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរក្រុងប៉េកំាង។ « នេះគឺជាចំណុចរបត់មួយនៃការគាបសង្កត់សេរីភាពរបស់ពួកយើង។ ហើយវាគឺជារឿងខុសទំនង ដែល មនុស្ស ម្នា​ក់​គ្រា​ន់ អនុវត្តសិទ្ធិរបស់ខ្លួន​ក្នុងទីក្រុង ហុងកុង ត្រូវបានគេចាប់ពង្រត់ និង ឃុំខ្លួន ដោយអាជ្ញាធរចិន ក្រោ​ម​ហេ​តុ​ផ​ល នៃការស៊ើបអង្កេត»។  នេះគឺជាការគូសបញ្ជាក់ របស់អ្នករៀបចំម្នាក់នៃ ការប្រមូល ផ្ដុំគ្នា នេះ។ មិន​ខុ​ស​គ្នា​ប៉ុ​ន្មា​ន​ទេ​ បាតុករជាស្រី្ត​ម្នាក់​បា​ន​និ​យាយដែរថានៅថ្ងៃនេះលោក […]

  • ម​នុ​ស្ស​រា​ប់​ពា​ន់​នា​ក់​បា​ន​នំា​គ្នា​ធ្វើ​កា​រ​ត​វ៉ា​ក្នុ​ង​ទី​ក្រុ​ង​ហុ​ង​កុ​ង ទា​ម​ទា​រ​ឱ្យ​មា​ន​កា​រ​ដោះ​លែ​ង​​ម​នុ​ស្ស​ ប្រាំ​នា​ក់ ដែ​ល​ពួក​គេ​ជឿ​ថា​ត្រូ​វ​បា​ន​អា​ជ្ញា​ធ​រ​ចិ​ន​ចា​ប់​ខ្លួ​ន​已关闭评论
  • 13 views
  • Hide Sidebar
    A+