ម៉ូតូអត់ពន្ធ ៣២គ្រឿង ត្រូវគយ ចាប់ នៅច្រកព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

ស្វាយរៀង៖ ទីតាំងលួចលាក់ ម៉ូតូអត់ពន្ធចំនួន ៤កន្លែង នៅព្រំដែនស្រុកចន្ទ្រា ក្បែរប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចចុះធ្វើការបង្ក្រាប ដោយរឹបអូសបានម៉ូតូចំនួន ៣២គ្រឿង នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ចេក និងភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

  លោកផែន ភឿន ជំនួយការនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស អំពើរត់គេចពន្ធប្រចាំផ្លូវជាតិលេខ១ លោកខៀវ សារឿន ប្រធានសាខាគយ ខេត្តស្វាយរៀង ដឹកនាំបញ្ជាដោយលោក ព្រះរាជអាជ្ញាគង់ ច័ន្ទខេមរិទ្ធ  បានចុះបង្ក្រាបម៉ូតូអត់ពន្ធនាំចូលខាងលើនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៏មាន ដើមអម្ពិល អោយដឹងថា ម៉ូតូអត់ពន្ធនាំចូល ដែលបង្ក្រាបបានរួមមាន ប្រភេទម៉ូតូចម្រុះ ត្រូវបានឈ្មួញ លួចនាំចូលតាមច្រករបៀង យកមកស្តុកទុក នៅតាមទីតាំងចំនួន៤ កន្លែងស្ថិតនៅភូមិចេក និងភូមិកោះក្បាន កណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងដើម្បី លក់ចែកចាយទៅអោយ អ្នកប្រើប្រាស់ ។ ក្នុងនោះបន្ទាប់ ពីទទួល បានព័ត៏មាននិងសេចក្ដីរាយការណ៏ពីប្រភពសម្ងាត់កម្លាំង សមត្ថកិច្ចរបស់ លោកបានសហការ ជាមួយសាខាគយខេត្តស្វាយរៀង និងមន្ត្រីអាវុធហត្ថចុះបង្ក្រាបបានជាក់ស្ដែងតែម្ដង។

លោកផែន ភឿន បន្លែមថទៀតថា ជាលទ្ធផលសមត្ថកិច្ច បានរកឃើញម៉ូតូគ្មានពន្ធចំនួន ៣២គ្រឿង ដែលស្តុកទុក ចំនួន ២កន្លែង ប៉ុណ្ណោះ ចំពោះម៉ូតូទាំង ៣២គ្រឿង ដែលសមត្ថកិច្ចចាប់បាននោះ ត្រូវបានយកមករក្សាទុក នៅសាខាគយ និង រដ្ឋាករខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បន្តទៅអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាផងដែរ៕