រដ្ឋសភា នឹងបើក សម័យប្រជុំ ពេញអង្គ អនុម័តសេចក្តីព្រាង ច្បាប់បី នៅថ្ងៃ១៣ មករាខាងមុខ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ លើកទី៥ នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០១៦។

កិច្ចប្រជុំនឹងលើកយក រៀបវារៈចំនួន ៣រួមមាន៖  ទី១ ការពិភាក្សា និងអនុម័ត្តលើសេចក្តីព្រាង ស្តីពី កាអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង សេចក្តីព្រាងច្បាប់ ស្តីពីការ បង្កើតធនធានវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ទី២  ការពិភាក្សា និង អនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤។ ទី៣ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាង ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម៕

រដ្ឋសភា នឹងបើក សម័យប្រជុំ ពេញអង្គ អនុម័តសេចក្តីព្រាង ច្បាប់បី នៅថ្ងៃ១៣ មករាខាងមុខ