លោក រ័ត្ន សណ្តាប់ប្រារព្ធពិធីខួបទី៣៧ នៃរបបវាលពីឃាត នៅខេត្តតាកែវ

តាកែវ៖ លោក រ័ត្ន សណ្តាប់ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ស្រុកបាទីខេត្តតាកែវ និងជាតំណាង ឯកឩត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារបានប្រារព្ធទិវាខួបលើកទី ២៧ឆ្នាំទិវាជ័យជំនះ ៧មករាឆ្នាំ១៩៧៩ លើរបបរាលពិឃាតដែលធ្វើឡើងកាលពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋជាអ្នកចូលរួមជាច្រើនរយនាក់។

លោក រ័ត្ន សណ្តាប់ បានលើកឡើងក្នុងពិធីនោះថា របបវាលពិឃាតបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះ និងខ្លោចផ្សារបែកបាក់ក្រុមគ្រួសារ ហើយទីក្រុងក្លាយជាទីក្រុងខ្មោច មិនមានមនុស្សរស់នៅ និងជាសង្គមមួយគ្មានសាសនាគោរពដូចសព្វថ្ងៃនេះទេ។

លោកបានថ្លែងប្រាប់ប្រជាប្រជជនទៀតថា ជាសំណាងល្អបំផុតដែលកម្ពុជារួចផុតពីរបបខ្មៅងងឺតនេះ ដោយការចេញមុខតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនដែលមានសម្តេងតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ ហានលះបង់ជីវិតផ្តួលរលំរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៅថ្ងៃ ទី៧មករា ឆ្នាំ១៩៧៩ នាំមកវិញនូវសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ។

លើសពីនេះ លោក រ័ត្ន សណ្តាប់បញ្ជាក់ថា ប្រជាពលរដ្ឋដែលមកចូលរួមបានបានប្តេជ្ញាមិនចង់ឃើញរបបខ្មៅងងឹតសម្លាប់ជាតិសាសន៍ឯងនោះទៀតឡើយ។ ដោយប្រជាពលរដ្ឋបានចាត់ទុកសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីជាវិរៈបុរសជាតិដែលបាននាំមកនូវសុខសន្តិភាព និងជាមាតាទី២ របស់ពួកគាត់ដែលហានប្តូរជីវិតមិនក្លាចសេចក្តីស្លាប់នោះឡើយធ្វើឲ្យជាតិមានសន្តិភាពដល់សព្វថ្ងៃនេះ៕

លោក រ័ត្ន សណ្តាប់ប្រារព្ធពិធីខួបទី៣៧ នៃរបបវាលពីឃាត នៅខេត្តតាកែវ