លោក គន់ គីម បើកិច្ចប្រជុំបូក សរុបលទ្ធផល ការងារឆ្នាំ២០១៥ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាលសមាគម អតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន លោក គន់ គីម នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញ ចូលរួមបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នៅក្រសួងការពារជាតិ។

ក្នុងកិច្ចប្រជុំ ក៏មានការចូលរួមពីអគ្គលេខាធិការរង, គណ:ជំនាញទាំង៧ និងប្រធានសមាគមអតីតយុទ្ធជន តាមបណ្តារាជធានី ខេត្តទាំង២៥ផងដែរ។

ក្នុងឱកាសនោះ លោក គន់ គីម បានវាយតម្តៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបាន ដែលកត្តានេះធ្វើឲ្យបងប្អូន អតីតយុទ្ធជន និងគ្រួសារមានភាពកក់ក្តៅ មានការជឿជាក់លើការដឹកនាំ ការគ្រប់គ្រង ចំពោះការយកចិត្ត ទុកដាក់ និងដោះស្រាយនូវសំណូមពរនានា ពិសេសការបើកប្រាក់បេឡាមរណ:សង្រ្គោះបានទាន់ពេលវេលា

សូមបញ្ជាក់ថា ដោយការអនុវត្តន៍ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន គណ:អចិន្រ្តៃយ៌គណ:កម្មាធិការកណ្តាលសមាគម បានបង្កើត ក្រុមការងារចុះប្រគល់ប្រាក់បេឡាមរណ:ជូនគ្រូសារអតីតយុទ្ធជន និវត្តជនបានរួចរាល់ជាស្ថាពរក្នុងចំនួន ២.១៧៤សព ដោយចំណាយថវិកាចំនួន ៨.៦៩៦.០០០.០០០រៀល និងអំពាវនាវរកថវិកា សម្រាប់ទ្រទ្រង់ សមាគមបានចំនួន១.៨៧១.០០០.០០០រៀល ។

ក្នុងទិសដៅជាបន្តទៀត អង្គប្រជុំបានសម្រេចក្នុងការលើកកម្ពស់ការធ្វើជំរឿនសមាជិក ការគ្រប់គ្រងសមាជិក ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ការបើកប្រាក់ទាន់ពេលវេលា ក៏ដូចជាបំរើសេវាសាធារណ:ផ្សេងៗ ទៀតផងដែរ៕