ញាក់សាច់​! គ្រាន់តែ​អតិថិជន​ទៅ​ទិញ​នំដុត​ម្ចាស់​ហាង​មាន​រថយន្ត Lamborghini ជូន​ដល់ផ្ទះ​

​វា​មិនមែនជា​រឿង​លំបាក​ទៀត​ទេ​សម្រាប់​ប្រជាជន​ចិន​ក្នុង​ខេត្ត​ស៊ី​ឈួន (Sichuan) ដែលមាន​បំណង​ចង់​សាកល្បង​ជាមួយ​កម្លាំង​ម៉ាស៊ីនរថយន្ត​ស្ព័​រ​ម៉ាក Lamborghini ដោយ​គ្រាន់តែ​ទិញ​នំ​ចំហុយ​នៅក្នុង​ហាង​នំ​មួយកន្លែង​ក្នុង​ទីក្រុង​ជាំ​ង​ទូ (Chengdu) ដែលជា​ទីក្រុង​ធំ​របស់​ខេត្ត​ស៊ី​ឈួន ពួកគេ​នឹងមាន​សំណាង​បាន​ជិះ​លើ​រថយន្ត​ទំនើប​មួយ​នេះ​ដូច​ក្តី​ប្រាថ្នា ។​

ញាក់សាច់​! គ្រាន់តែ​អតិថិជន​ទៅ​ទិញ​នំដុត​ម្ចាស់​ហាង​មាន​រថយន្ត Lamborghini ជូន​ដល់ផ្ទះ​

​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ឲ្យ​ដឹងថា ហាង​នំដុត​ឯកជន​មួយកន្លែង​នៅក្នុង​ទីក្រុង​ជាំ​ង​ទូ ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន បាន​បង្កើត​កម្មវិធី​ទាក់ទាញ​ទឹកចិត្ត​អតិថិជន​ដ៏​អស្ចារ្យ ដែល​គ្មាន​នរណាម្នាក់​គិតដល់​ឡើយ គឺ​គ្រាន់តែ​សម្រាប់​អតិថិជន​ម្នាក់​ទិញ​នំដុត​នៅ​ហាង​របស់ខ្លួន​ចាប់ពី ១០០ ដុំ​ឡើងទៅ​ម្ចាស់​ហាង​នឹង​ផ្តល់​យានជំនិះ​ជា​រថយន្ត​ទំនើប Lamborghini សម្រាប់​ជូន​អតិថិជន​ទៅដល់​គេហដ្ឋាន​មិន​ថា​ជិត ឬ ឆ្ងាយ​ដោយ​មិន​គិតថ្លៃ​សេវា​ឡើយ ។

ញាក់សាច់​! គ្រាន់តែ​អតិថិជន​ទៅ​ទិញ​នំដុត​ម្ចាស់​ហាង​មាន​រថយន្ត Lamborghini ជូន​ដល់ផ្ទះ​

​គួរ​បញ្ជាក់ដែរថា សម្រាប់​ហាង​នំដុត​ដែល​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ទាក់ទាញ​អតិថិ​ជននេះ ទើបតែ​បើក​កាលពី​ថ្ងៃ​ពុធ ទី ០៦ ឆ្នាំ ២០១៦ នេះ​ទេ ។ ហើយ​ហេតុដែល​នាំ​ឲ្យ​ម្ចាស់​ហាង​មានគំនិត​ធ្វើ​ដូចនេះ​គឺ​ដោយសារ​លោក (​មិនបាន​បញ្ជាក់​ឈ្មោះ​) សម្លឹង​ឃើញ​ទីផ្សារ​រកស៊ី​ចង្អៀត ហើយ​ម្យ៉ាងតៀត​នោះ​គឺ​លោក​ធ្លាប់​បានឃើញ​ហាង​លក់​ភេសជ្ជៈ​មួយកន្លែង​បាន​ប្រើប្រាស់​រថយន្ត​ទំនើប​ក្នុងការ​ផ្សព្វផ្សាយ​ស្លាក​យីហោ​របស់​ពួកគេ ដូចនេះ​លោក​ក៏មាន​គំនិត​មួយ​ថា​នឹង​ប្រើប្រាស់​រថយន្ត​ទំនើប​មួយ​នេះ​ក្នុងការ​ផ្សព្វផ្សាយ​ស្លាក​យីហោ​ហាង​នំដុត​របស់លោក ៕ (​ប្រភព សៀង​ហៃ​អី​ស​) កុសល​

ញាក់សាច់​! គ្រាន់តែ​អតិថិជន​ទៅ​ទិញ​នំដុត​ម្ចាស់​ហាង​មាន​រថយន្ត Lamborghini ជូន​ដល់ផ្ទះ​

ញាក់សាច់​! គ្រាន់តែ​អតិថិជន​ទៅ​ទិញ​នំដុត​ម្ចាស់​ហាង​មាន​រថយន្ត Lamborghini ជូន​ដល់ផ្ទះ​