អ្នក​ចង់​កម្ចាត់ សម រង្ស៊ី អត់​ប្រយោជន៍​ទេ ព្រោះ សម រង្ស៊ី នៅ​កម្ពុជា​រាប់លាន​នាក់​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី បាន​ជួប​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ស្កេ​ប (Skype) កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ប្រមុខ​បក្សប្រឆាំង​រូបនេះ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ខ្លួន និង​ស្នេហា​ជាតិ​ទាំងអស់ ដាក់ឈ្មោះ​ខ្លួន​ថា «​សម រង្ស៊ី​» ដើម្បី​ចូលរួម​ការពារ​ប្រទេសជាតិ​។​

​បើទោះជា​ឯកឧត្តម សម រង្ស៊ី មានលទ្ធភាព​ត្រឹម​ជួប​ជាមួយ​ប្រជាពលរដ្ឋ​តាម​ប្រព័ន្ធ ស្កេ​ប (Skype) ក៏ដោយចុះ តែ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​នេះ នៅតែ​អះអាងថា លោក​និង​ឯកឧត្តម កឹម សុខា និង​ថ្នាក់ដឹកនាំ​បក្ស​ទាំងអស់ នៅតែមាន​គោលដៅ​ក្នុងការ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា តាមរយៈ​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​បោះឆ្នោត​។​

​ប្រមុខ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្ថែមទៀតថា អ្នកណា​ចង់​កម្ចាត់​វត្តមាន សម រង្ស៊ី នៅ​កម្ពុជាគឺបរាជ័យ ហើយក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ ពីព្រោះ​នៅ​កម្ពុជា​មិនមែន​មានតែ សម រង្ស៊ី ម្នាក់​នោះទេ ពោលគឺ​មាន «​សម រង្ស៊ី​» រាប់លាន​នាក់​កំពុង​ឈរ​ការពារ​ប្រទេសជាតិ​។​

​ថ្លែង​នៅក្នុង​វីដេអូ​ស្កេ​ប​រយៈពេល​ជាង​២​នាទី​ជាមួយ​ប្រជាពលរដ្ឋ ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នោះ ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់​ដូច្នេះ​ថា ៖«​រូបខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ហើយ​ទោះជា​គេ​ចង់​កម្ចាត់ សម រង្ស៊ី ម្នាក់​ឥតប្រយោជន៍​ទេ​ ពីព្រោះ​អ្នក​ដែល​ស្រលាញ់​ជាតិ​ឲ្យ​ឈ្មោះថា សម រង្ស៊ី ទៅ​។ អ្នក​ដែល​ស្រលាញ់​យុត្តិធម៌​ឲ្យ​ឈ្មោះ សម រង្ស៊ី ទៅ​។ អ្នក​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​យើង​ឲ្យ​ឈ្មោះ សម រង្ស៊ី ទៅ ។មិនអាច​កម្ចាត់ សម រង្ស៊ី បានទេ​។ មិនមែន​មាន សម រង្ស៊ី រូបខ្ញុំ​កំពុងតែ​និយាយ​ពេលនេះ​ម្នាក់ឯង​ទេ គឺមាន សម រង្ស៊ី រាប់លាន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​»​។​

​ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បានបង្ហាញ​យុទ្ធសាស្ដ្រ​សម្រាប់​ថ្នាក់មូលដ្ឋាន ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​សិទ្ធិមនុស្ស និង​ការផ្លាស់ប្ដូរ​មាន​៧​ចំណុច ក្នុងនោះ​រួមមាន​៖ ១ រៀបចំ​គោលនយោបាយ ។​ទី​២ រៀបចំ​និង​ពង្រឹង​រចនាសម្ព័ន្ធ ។ ទី​៣ រៀបចំ​និង​ពង្រឹង​ធនធានមនុស្ស​សម្រាប់​ឈរឈ្មោះ និង​អ្នកសង្កេតការណ៍​។ ទី​៤ សកម្មភាព​សកម្ម​។ ទី​៥ ទំនាក់ទំនង​ជាប្រចាំ ។​ទី​៦ រៀបចំ​ការផ្សព្វផ្សាយ​ឲ្យ​បានល្អ​មាន​គ្រប់​បណ្ដាញ និង​៧ ប្រជុំ​វាយតម្លៃ​សកម្មភាព​របស់ខ្លួន​ឲ្យ​ទៀងទាត់ ៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​