សេះបង្កង់ Juventus យកឈ្នះ ម្ចាស់ផ្ទះ Sampdoria ក្នុង លទ្ធផល ២-១ យប់មិញ

ជេណាវ៖ នៅរាត្រី ទៀបភ្លឺ យប់មិញ នេះ ក្លឹបសេះ បង្កង់ Juventus បានយក ឈ្នះម្ចាស់ ផ្ទះ Sampdoria ក្នុងលទ្ធផល ២-១ ដោយ រក្សាលំនឹង លេខរៀង តារាងក្នុង ចំណាត់ថ្នាក់ ទី២ ក្នុងក្រប ខណ្ឌ អ៊ីតាលី Serie A ។

គ្រាប់បាល់ ដំបូង របស់ សេះបង្កង់ Juventus រកបាន នៅនាទី ១៧ ដោយការ ស៊ុតមួយ ជើងឆ្វេងរបស់កីឡាករ សញ្ជាតិបារាំង Paul Pogba លេងក្នុងតំណែង ខ្សែបម្រើ   និងនាទី៤៦ រកបានដោយ កីឡាករ Sami Khedira ជួយឲ្យក្លឹប សេះបង្កង់ នាំមុខបណ្តោះ អាសន្នក្នុង លទ្ធផល ២-០ ។

នៅនាទី ៦៤ កីឡាករ Antonio Cassano  បានរកគ្រាប់បាល់ ជួយឲ្យក្លឹប Sampdoria តាមពីក្រោយក្នុងលទ្ធផល ១-២ ។  រហូតដល់ នាទី៩០ កីឡាករ Niklas Moisander របស់  Sampdoria បានទទួលកាត ក្រហម និងចប់ការប្រកួត សេះបង្កង់ Juventus ឈ្នះនៅក្រៅទឹកដី ក្នុងលទ្ធផល ២-១  គ្រងនៅ លេខរៀងតារាងទី២ ដោយចាញ់ពិន្ទុក្លឹប Napoli ២ពិន្ទុ ពោលគឺ ៣៩ពិន្ទុ ទល់នឹង៤១ពិន្ទុ ក្នុងចំណោម១៩ ប្រកួតដូចគ្នានោះ ៕

ទស្សនាវីដេអូ ឃ្លិបដូចខាង ក្រោមនេះ៖

សេះបង្កង់ Juventus  យកឈ្នះ ម្ចាស់ផ្ទះ Sampdoria ក្នុង លទ្ធផល ២-១ យប់មិញ

សេះបង្កង់ Juventus  យកឈ្នះ ម្ចាស់ផ្ទះ Sampdoria ក្នុង លទ្ធផល ២-១ យប់មិញ