ហេតុ​ផល​ ដែល​ស្ថានីយ​រថភ្លើង​ក្ស័យ​ធន​មួយ​ នៅ​តែ​បើក​​បម្រើ​ការ​​ឲ្យ​អ្នក​ដំណើរ​​​​យុវតី​​ជប៉ុន​ម្នាក់


ហេតុ​ផល​ ដែល​ស្ថានីយ​រថភ្លើង​ក្ស័យ​ធន​មួយ​ នៅ​តែ​បើក​​បម្រើ​ការ​​ឲ្យ​អ្នក​ដំណើរ​​​​យុវតី​​ជប៉ុន​ម្នាក់

មនុស្ស​​ជា​ច្រើន​ បាន​ស្ងើច​សរសើរ​អស់​ពី​ចិត្ត​​ដល់​ស្ថានីយ​រថភ្លើង​​​ជប៉ុន​ក្ស័យ​ធន​មួយ​កន្លែង​ ក្រោយ​​​​ពេល​បាន​ដឹង​ថា ស្ថានីយ​រថភ្លើង​នោះ​នៅ​តែ​បន្ត​​រត់​សម្រាប់​អ្នក​ដំណើរ​​​​ជា​យុវតី​សិស្ស​សាលា​ជប៉ុន​​ម្នាក់។​

 

ហេតុ​ផល​ ដែល​ស្ថានីយ​រថភ្លើង​ក្ស័យ​ធន​មួយ​ នៅ​តែ​បើក​​បម្រើ​ការ​​ឲ្យ​អ្នក​ដំណើរ​​​​យុវតី​​ជប៉ុន​ម្នាក់
 

Kami-Shirataki ជា​ស្ថានីយ​រថភ្លើង​ ដាច់​ស្រយាល​មួយ​ ដែល​​មាន​ទី​តាំង​នៅ​ក្នុង​​ទី​ក្រុង​ Engaru និង​ទី​ក្រុង Monbetsu នៅ​កោះ​ Hokkaido ប្រទេស​ជប៉ុន។ ​បើក​បម្រើ​ការ​ជាង​ ៣​ឆ្នាំ​មក​ហើយ ក៏​ព្រោះ​​​តែ​ស្ថានីយ​ស្ថិត​ក្នុង​តំបន់​​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន ដូច​នេះ​ ​​ចំនួន​​អ្នក​ដំណើរ​​ជិះ​​រថភ្លើង​ថយ​ចុះ​ជា​លំដាប់​ ព្រម​ទាំង​​ការ​ទទួល​សេវា​ដឹក​ទំនិញ​តាម​រថភ្លើង​បាន​តិច​តួច​ប៉ុណ្ណោះ រហូត​ដល់​លែង​មាន​​អតិថិជន។

 

ទោះ​ជា​​​យ៉ាង​ណា​ ស្ថានីយKami-Shirataki បាន​កត់​សម្គាល់​ថា ​នៅ​​មាន​តែ​យុវតី​សិស្ស​វិទ្យាល័យ​ជប៉ុន​ម្នាក់​​ប៉ុណ្ណោះ​ដែល​នៅ​ចាំ​ជិះ​រថភ្លើង​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​រាល់​ថ្ងៃ។ ដើម្បី​ឲ្យ​ក្មេង​ស្រី​នៅ​តែ​អាច​បន្ត​ការ​សិក្សា​ដូច​ធម្មតា ខាង​ស្ថានីយ​រថភ្លើង បាន​​សម្រេច​មតិ​គ្នា​នៅ​តែ​បើក​រត់​ដំណើរ​​ការ​​​ធម្មតា​​​ជូន​ យុវតី​​សិស្ស​សាលា​ទៅ​រៀន​វិទ្យាល័យ​រាល់​ថ្ងៃ និង​​សម្រេច​ថា​បន្ត​​ជូន​នាង​រហូត​ដល់​ថ្ងៃ​​​បញ្ចប់​ការ​សិក្សា​របស់​នាង ទោះ​បី​ស្ថានីយ​​មាន​បញ្ហា​យ៉ាប់យ៉ឺន​ក៏​ដោយ​។

 

ហេតុ​ផល​ ដែល​ស្ថានីយ​រថភ្លើង​ក្ស័យ​ធន​មួយ​ នៅ​តែ​បើក​​បម្រើ​ការ​​ឲ្យ​អ្នក​ដំណើរ​​​​យុវតី​​ជប៉ុន​ម្នាក់
 

មនុស្ស​ជា​ច្រើន​បាន​កោត​សរសើរ​ដល់​​ស្ថានីយ​រថភ្លើង Kami-Shirataki បណ្ដា​អ្នក​គ្រប់​គ្រង​ទាំង​អស់ដែល​បាន​គិត​គូរ​​​និង​ធានា​ថា​យុវតី​នោះ​បាន​ទៅ​រៀន​។

 

មាន​អ្នក​កោត​​សរសើរ​​ម្នាក់​បាន​និយាយ​យ៉ាង​ខ្លី​​ថា៖ ” បើ​អ្នក​​​ជួយ​​ជ្រោមជ្រែង​​ការ​អប់​រំ​​ដល់​ក្មេង​ស្រី​ម្នាក់ ប្រៀប​ដូច​ជា​អ្នក​​ជួយ​ការ​អប់​រំ​​ប្រទេស​មួយដូច​គ្នា ” ។ ​​

 

​ម្នាក់​ទៀត​បាន​និយាយ​ថា៖ ” ចេញ​រថភ្លើង​ធ្វើ​ដំណើរ​​សម្រាប់​ការ​អប់​រំ​របស់​នាង!!! ពិត​ជា​អស្ចារ្យ!!!៕

 

ហេតុ​ផល​ ដែល​ស្ថានីយ​រថភ្លើង​ក្ស័យ​ធន​មួយ​ នៅ​តែ​បើក​​បម្រើ​ការ​​ឲ្យ​អ្នក​ដំណើរ​​​​យុវតី​​ជប៉ុន​ម្នាក់
 

ចំណតស្ថានីយរថភ្លើង Kami-Shirataki
 

ហេតុ​ផល​ ដែល​ស្ថានីយ​រថភ្លើង​ក្ស័យ​ធន​មួយ​ នៅ​តែ​បើក​​បម្រើ​ការ​​ឲ្យ​អ្នក​ដំណើរ​​​​យុវតី​​ជប៉ុន​ម្នាក់
 

ចុចអាន៖ ស្ទើរ​មិន​ជឿ​នឹង​ភ្នែក រូប​ថត​​​​​​ស្រី​ស្អាត​ជប៉ុន មុន​​និងក្រោយ​​​ផាត់​មុខ

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ thelogicalindian​​​​​​​