ស្ត្រី​ដែល​ថើប​ពស់ ត្រូវ​ពស់​​ហក់​ខាំ​នៅ​ថៃ ទទួល​​សំណង​ជាង​៣ពាន់ដុល្លារ


ស្ត្រី​ដែល​ថើប​ពស់ ត្រូវ​ពស់​​ហក់​ខាំ​នៅ​ថៃ ទទួល​​សំណង​ជាង​៣ពាន់ដុល្លារ

​​ស្ត្រី​អ្នក​ទេសចរ​ជនជាតិ​ចិន​​ម្នាក់ ​ត្រូវ​ពស់​ថ្លាន់​​ហក់​ខាំ​ច្រមុះ​កាល​ពី​ថ្ងៃ​ទី ៩មករា​កន្លង​ទៅ​​ ​បន្ទាប់​ពី​​នាង​​ប៉ុនប៉ង​​ថើប​ពស់ នៅ​ពិធី​តាំង​បង្ហាញ​ពស់ Snake Show​ នៅ​ខេត្ត​ភូកេត ប្រទេសថៃ ។ ពេល​នេះ​ក្រុមហ៊ុន​ ​​សម្រេច​ចេញ​​សង​​ថ្លៃ​ព្យាបាល ​​ការ​ឈឺ​ចុកចាប់ និងជំងឺចិត្ត ​ប្រមាណ ៣ ៣០០ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​ការ​អះអាង​របស់​​អ្នក​តំណាង​​កម្មវិធី Snake Show ។

 

ស្ត្រី​ដែល​ថើប​ពស់ ត្រូវ​ពស់​​ហក់​ខាំ​នៅ​ថៃ ទទួល​​សំណង​ជាង​៣ពាន់ដុល្លារ

 

សំណង​​នេះ​​ត្រូវ​បាន​តំណាង​​ក្រុមហ៊ុន Pawai Odski ​​​បាន​បញ្ជាក់​​កាល​ពី​រសៀល​ម្សិលមិញ នៅ​តំបន់​ Chailong។ ពស់​ថ្លាន់​នេះ​មាន​អាយុ ៣ឆ្នាំ និង​ប្រវែង ១,៥ម៉ែត្រ ហើយ​វា​​តែង​តែ​ត្រូវ​អ្នក​ទេសចរ​ជាច្រើន​ថត​ទុក​ជា​អនុស្សាវរីយ៍។​​

 

ឧបទ្ទវហេតុ​​​នឹក​ស្មាន​មិន​ដល់​ខាងលើ ​ត្រូវ​បាន​​អ្នក​ដំណើរ​ផ្សេង​ទៀត​ថត​ជាប់​សកម្មភាព​ទាំង​ស្រុង​ ​រួច​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​​ដ៏​ច្រើន​។

 

​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ខ្លះ​ និយាយ​ថា ​ស្ត្រី​ជនជាតិ​ចិន​​នេះ សមតែ​ពស់​ចឹក​​បែប​នេះ​ ​ដែល​ហ៊ាន​ទៅ​ជិត​ពស់​ពេក និង​ថើប​សត្វ​សាហាវ​​ថែម​ទៀត។ អ្នក​ខ្លះ​​យល់​ថា ​​​​គ្រោះ​ថ្នាក់​នេះ​ គួរ​តែ​ក្រុមហ៊ុន​ទេសចរណ៍​​ជា​អ្នក​ទទួល​បន្ទុក ដើម្បី​​ធានា​សុវត្ថិភាព​​ជូន​អតិថិជន​ខ្លួន​។

 

ទោះជាយ៉ាងណាក៏ដោយ​មន្ត្រី​​ការិយាល័យ​ទេសចរណ៍ និង​កីឡា​ខេត្ត​ភូកេត​លោក Santi Pawai អះអាង​ថា​​​ករណី​នេះ​​ជា​​​​រឿង​ចៃដន្យ​ គ្មាន​ការ​គ្រោង​ទុក ហើយ​ពិធី​តាំង​បង្ហាញ​ពស់ Snake Show ​ជា​ពិធី​ស្របច្បាប់ និង​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ដូច្នេះ​ស្ត្រី​នោះ​សម​តែ​​ទទួល​បាន​ទឹកប្រាក់​​សំណង ដើម្បី​បញ្ចប់​រឿង៕

 

ស្ត្រី​ដែល​ថើប​ពស់ ត្រូវ​ពស់​​ហក់​ខាំ​នៅ​ថៃ ទទួល​​សំណង​ជាង​៣ពាន់ដុល្លារ

 

ចុច​អាន៖ ខ្មែរ​ថៃ​ប្រទេស​ភូមិ​ផង​វប្បធម៌​ស្រដៀង​គ្នា តែ​នៅ​តែ​មាន​ចំណុច​ខុស​គ្នា

 

ប្រែ​សម្រួល​៖ ឡេង​ ភារុណ
ប្រភព៖ Thephuketnews​​​

​​