មេដឹកនាំ​អាល់​កៃ​ដា​នៅ​យេ​មែន​ប្រកាស​សងសឹក​អា​រ៉ា​ប៊ី​សា​អូឌីត

​យេ​មែន​៖​មេដឹកនាំក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​យេ​មែន​បានប្រកាស​ប្ដេជ្ញា​ថា នឹង​សងសឹក​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​ក្រោយ​ប្រហារជីវិត​មនុស្ស​៤៧​នាក់​កាលពី​ថ្ងៃទី​០២​មករា ដោយ​ជាប់ចោទ​ពីបទ​ប្រ​ព្រឹ​ត្ដ​អំពើ​ភេរវកម្ម ដែលជា​បុព្វ​ជិត​និកាយ​ស៊ុន​នី និង​មាន​បុព្វ​ជិត​និកាយ​ស៊ី​អ៊ី​តម្នាក់​ផង​។​

​យោងតាម​ខ្សែអាត់​សំឡេង​ដែល​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែលមាន​រយៈពេល​៧​នាទី​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ទៀតថា ការប្រហារជីវិត​បុព្វ​ជិត​និកាយ​ស៊ុន​នី គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ដឹកនាំ​ដោយ​អាមេរិក​។ ដូច្នេះ​ចំពោះ​បញ្ហា​នេះ យើង​សូម​ផ្ដាំ​ទៅ​អាមេរិក​និង​សម្ព័ន្ធ​មិ​ត្ដរបស់​គេ​ថា អ្នកឯង​បាន​សាកល្បង​សង្គ្រាម​ជាមួយ​យើង​តាំងទី​ទសវត្ស​ឆ្នាំ​១៩៩០​។

​គួរ​បញ្ជាក់ថា ភាគច្រើន​នៃ​អ្នកទោស​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រហារជីវិត គឺជា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​អ្នក​ទាំងនោះ​គឺពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​បង្កឡើង​ដោយ​ក្រុម អាល់​កៃ​ដា​ពី​ឆ្នាំ​២០០៣-២០០៦៕

មេដឹកនាំ​អាល់​កៃ​ដា​នៅ​យេ​មែន​ប្រកាស​សងសឹក​អា​រ៉ា​ប៊ី​សា​អូឌីត