ព្រាប​ កុល៖ អ្នក​មាន​ទ្រព្យ​ទោះ​បង់​ពន្ធ​ចូល​រដ្ឋ​ច្រើន​ក៏​មិន​ធ្លាក់​ខ្លួន​ក្រ​វិញ​ដែរ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​នាយក​​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​មួយ​ស្ដីអំពី​ការ​លើក​លែង​ពន្ធ​ប្រថាប់ ​ត្រា​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ​រវាង​ឪពុក​-ម្ដាយ​បង្កើត និង​កូន​បង្កើត, រវាង​ប្ដី និង​ប្រពន្ធ និង​រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត។