សមាគម​អតីត យុទ្ធជន​កម្ពុជា ប្រជុំ​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ អនុវត្ត​ការងារ​ឆ្នាំ​២០១៦

ភ្នំពេញ: សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នេះ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធ​ផ​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម សេនីយ៍ គន់ គីម អគ្គបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​

​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នេះ រៀបចំឡើង​នៅ​ទីស្តីការក្រសួង​ការពារជាតិ ដោយមាន​ការចូលរួម​ពី បណ្តា​ប្រធាន​-​អនុប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា​តា​ម​បណ្តា រាជធានី​-​ខេត្ត ដែលជា​ស្នងការ​នគរបាល រាជធានី​-​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត និង​មេបញ្ជាការ​យោធា​ខេត្ត​ជាច្រើនរូប​ផងដែរ​៕​