សម្តេច​ហេង សំរិន សាងសង់​ផ្ទះ​ជូន​ប្រជាជន​ក្រីក្រ​រាប់រយ​ខ្នង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​

ភ្នំពេញ: សម្តេច​ពញា​ចក្រី ហេង សំរិន កំពុង​សាងសង់​ផ្ទះ​ជូន​ប្រជាជន​ក្រីក្រ​រាប់រយ​ខ្នង តំបន់​អភិវឌ្ឍន៍ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ភូមិ​អន្លង់​ជ្រៃ​-​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅជាប់​ព្រំដែន​ប្រទេស​កម្ពុជា​-​វៀតណាម ដើម្បី​ប្រែក្លាយ​បន្ទាត់​ព្រំដែន​ស្ងប់ស្ងាត់ ឲ្យ​ក្លាយជា​ទីប្រជុំជន​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​ពញា​ចក្រី ហេង សំរិន នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៦​នេះ បាន​លើកឡើងថា តំបន់​អភិវឌ្ឍន៍ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ភូមិ​អន្លង់​ជ្រៃ​-​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ ៨ មាន​១៣១​គីឡូម៉ែត្រ ។ សម្តេច​អគ្គ​មហា​ពញា​ចក្រី និង​សប្បុរសជន​នានា បាន​សាង​សង់ផ្ទះ​ជូន​ប្រជាជន​ក្រីក្រ​រាប់រយ​ខ្នង មាន​ប្រឡាយទឹក ផ្លូវថ្នល់​ក្រាល​កៅស៊ូ ភ្លើងអគ្គិសនី ហើយ​ដែលជា​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។​

​សម្តេច​ពញា​ចក្រី ហេង សំរិន មានប្រសាសន៍ថា ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការកសាង​បន្ទាត់​ព្រំដែន​ស្ងប់ស្ងាត់ ឲ្យ​ក្លាយជា​ទីប្រជុំជន មាន​ប្រជាជន ប្រព័ន្ធ​ស្រោចស្រព មន្ទីរពេទ្យ សាលារៀន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ក្លាយជា​តំបន់​ទេសចរណ៍​មួយ នា​ទិសឦសាន ប្រទេស​កម្ពុជា​៕​