ស្ត្រី​វិកល​ច​រិ​ក​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ធុន​ធំ​បើក​បុក​និង​កិន​ខ្ទេច​សាកសព​

ស្ទឹងត្រែង: ស្ត្រី​វិកលចរិត​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ធុន​ធំ​បើក​បុក និង​កិន​ខ្ទេច​សាកសព លុះព្រឹក​ឡើង ត្រូ​បាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ ប្រទះ​​ឃើញ​។​

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​អះអាងថា ស្ត្រី​វិកល​ច​រិ​ក​ម្នាក់នេះ ត្រូវ​រថយន្ត​ធន់​ធំ​បើកបុក និង​កិន​នៅវេលា​ម៉ោង​ប្រមាណ​០០​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១១ ខែមករា ស្ថិតនៅ​ភូមិ​កាតូត ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។ ក្រោយកើតហេតុ រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល​។​

​សាច់ញាតិ​ជនរងគ្រោះ​បាន​និយាយថា សព​មានឈ្មោះ​យាយ យ៉យ អាយុ​ជាង​៤០​ឆ្នាំ គាត់​ជាម​នុស្ស​វិកល​ច​រិ​ក​។ ពេលនេះ សព​ត្រូវបាន​សមត្ថកិច្ច​ដើរ​ប្រមូល​បំណែកៗ និង​ឆ្អឹងដែល​បាក់បែក​នៅ​ធ្លាក់​រាយប៉ាយ​នៅក្បែរនោះ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី ៕​