ចោរ​១​ក្រុម​ចូល​ភ្ជង់​វាយ​និង​ប្លន់​យក​ទ្រព្យសម្បត្តិ ផ្ទះ​ដាក់​Wing នៅ​ស្រុក​កំចាយមារ

ព្រៃវែង:  ចោរ​មួយ​ក្រុ​មាន​គ្នា​ប្រហែល​៥​នាក់ ប្រដាប់​ដោយ​កាំំ​ភ្លើង AK ២​ដើម និង​កាំភ្លើងខ្លី​១ដើម ចូលទៅ​ភ្ជង់ វាយ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅផ្ទះ​ដាក់ Wing បាន​មួយចំនួនហើយ​នាំគ្នា​គេចខ្លួនបាត់​។​

​ហេតុការណ៍​ចូល​ភ្ជង់​និង​វាយ​ប្លន់ នេះ​បាន​កើតឡើង នា​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១៦​នេះ ស្ថិតនៅក្នុង ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ អាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថារហូតមកដល់​ពេលនេះ (​ម៉ោង​១០​និង​០៦​នាទី​) កម្លាំង​របស់លោក និង​កម្លាំងនគរបាល បាន​ចុះទៅ​ជួយ​អន្តរាគមន៍ នៅ​កន្លែងកើតហេតុ ដើម្បី​សួរនាំដំណើររឿង ក៏ដូចជា​ភិនភាគ​ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន ស៊ី​ប៊​ន បាន​បញ្ជាក់ថា តាម​ការនាំ​ជនរងគ្រោះ​បាន​ប្រាប់ថាក្រុមចោរ​មាន​គ្នា​ប្រហែល​៥​នាក់ កាំភ្លើង​វែង​២​ដើម​(AK)​និង​កាំភ្លើងខ្លី​១​ដើម ដោយបាន​ចូលទៅ​ភ្ជង់ នៅផ្ទះ​ជនរងគ្រោះ និង​បាន​វាយ​ម្ចាស់ផ្ទះ​ម្នាក់ អ្នកជិតខាង​ម្នាក់រងរបួស ពេល​រត់​មកជួយ​។​

​សូមបញ្ជាក់ថា នៅក្នុង​ករណីនេះ​កម្លាំង​សមត្ថកិច្ច និង​ក្រុមចោរ​ក៏បាន​បាញ់​តដៃ​គ្នាជាច្រើន​គ្រាប់​ផងដែរ ប៉ុន្តែ​មិនមាន​ព័ត៌មាន នៃ​ការរង​របួស​ឫ​ស្លាប់​នោះ​​ទេ​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច បាន​កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ក្រុមចោរប្លន់ទាំងនោះ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​