ប្រធាន​ក្រុមជម្រើស​ជាតិ​​​វៀតណាម​ជា​Fan CR7 តែ​បោះឆ្នោត​ឲ្យ Messi

ប្រធាន​ក្រុមជម្រើស​ជាតិ​​​វៀតណាម​ជា​Fan CR7 តែ​បោះឆ្នោត​ឲ្យ Messi

Le Cong Vinh ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​វៀតណាម បាន​បង្ហើប​ប្រាប់​​ថាខ្លួន​បាន​បោះ​ឆ្នោត​ឲ្យ​ Lionel Messi ​​ក្នុង​ពាន​រង្វាន់​ FIFA Ballon d’Or ឆ្នាំ​២០១៥ នេះ​ ខណៈ​ដែល​ Cristiano Ronaldo ដែល​​ជា​ Idol របស់​ខ្លួន​ជា​ជម្រើស​ទី​២ និង​ Neymar លេខ​៣។

 

ប្រធាន​ក្រុមជម្រើស​ជាតិ​​​វៀតណាម​ជា​Fan CR7 តែ​បោះឆ្នោត​ឲ្យ Messi

 

FIFA Ballon d’Or ឆ្នាំ​២០១៥ នឹង​ប្រកាស​លទ្ធផល​នៅ​យប់​នេះ​ហើយ ដែល​គិត​លើ​ការ​បោះ​ឆ្នោត​ពី​គ្រូ​បង្វឹក​ ប្រធាន​ក្រុម និង​អ្នក​សារព័ត៌មាន​ល្បីៗ​​ជាង​៦០០​សំឡេង។ ​ រីឯ​វៀតណាម​ មាន​សិទ្ធិ​បោះ​ឆ្នោត​៣​សំឡេង​​គឺ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ Toshiya Miura, ប្រធាន​ក្រុម​ Le Cong Vinh និង​អ្នកសារព័ត៌មាន​ Truong Anh Ngoc។

 

ប្រធាន​ក្រុមជម្រើស​ជាតិ​​​វៀតណាម​ជា​Fan CR7 តែ​បោះឆ្នោត​ឲ្យ Messi

 

​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ ដែល​ឈ្នះ​បាល់​មាស​វៀតណាម​៣​សម័យ​កាល​ Cong Vinh បាន​និយាយ​ថា៖ “ក្នុង​បញ្ជី​បេក្ខភាព​ FIFA Ballon d’Or ឆ្នាំ​២០១៥ ខ្ញុំ​គិត​ថា​ការ​ប្រជែង​គ្នា​ពិត​ប្រាកដ​គឺ Ronaldo និង​ Messi។ ខ្ញុំ​​ជ្រើស​យក​​ Messi លើ​​ Ronaldo។ រីឯ​ Neymar ​ប្រហែល​មិន​អាច​ប្រជែង​ជាមួយ​ CR7 និង​ Messi បាន​ទេ​ឆ្នាំ​នេះ ប៉ុន្តែ​គាត់​​នឹង​ឈ្នះ​នា​ពេល​អនាគត ពេល​ Messi និង​ Ronaldo ចាស់​ទៅ”៕

 

-ចុចអាន៖ Ballon d’Or៖ ប្រិយមិត្ត​ Sabay រើស​យក CR7 ទី១, Messi ទី២ ឯ Neymar ទី៣

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Zing