ឆ្នាំ​ថ្មី គូ ចា​ឡឺ​យ ត្រូវ​នារី​ថៃ​ចោទប្រកាន់​ ​

​ឆ្នាំ​ថ្មី​មិនបាន​នាំ​រឿង​ល្អ​ដល់​លោក Vic Chou (​គូ ចា​ឡឺ​យ​) ឡើយ ព្រោះ​កាលពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ កន្លងទៅនេះ សមាជិក​ក្រុម F4 ត្រូវបាន​នារី​ថៃ​ម្នាក់​ចោទប្រកាន់ថា​មាន​ទំនាក់ទំនង​ជាមួយគ្នា បន្ទាប់ពី​ជួបគ្នា​នៅ​កោះ​សាមុយ កាលពី​ខែមិថុនា ស្របពេល​ដែល​លោក​ទៅ​សម្តែង​រឿង Go Lala Go ។

ឆ្នាំ​ថ្មី គូ ចា​ឡឺ​យ ត្រូវ​នារី​ថៃ​ចោទប្រកាន់​ ​

​យ៉ាងណាក្តី បន្ទាប់ពី​មានការ​សួរនាំ​រក​ភស្តុតាង​លើ​នារី​ថៃ​នោះ គេ​បានបង្ហាញ​សារ​ក្នុង​ទូរស័ព្ទ ដែល​គ្មាន​អ្វីដែល​គួរ​ឲ្យ​ជឿទុកចិត្ត​បានឡើយ ។ អ្នកនាំពាក្យ លោក គូ ចា​ឡឺ​យ ក៏បាន​ចេញមុខ​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​នេះដែរ ដោយ​ឆ្លើយថា នេះ​ជា​រឿង​មួយ​ឆ្កួតៗ ហើយ​វា​ក៏​មិនមែនជា​ការពិត​ដែរ ។ ថ្វីបើ​មាន​បញ្ហា​ចោទប្រកាន់​បែបនេះ​ក្តី បើ​មើល​តាម​សកម្មភាព​លោក និង ប្រពន្ធ​ថ្មីថ្មោង​នាង Reen Yu ដែល​ទើប​ចុះ​អេ​តា​ស៊ីវិល​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ ឃើញថា នៅតែមាន​ភាព​ស្អិតរ​មួន ដូចជា​គ្មាន​បញ្ហា​អ្វី​ឡើយ ជាពិសេស​គេ​បានឃើញ​លោក​នាំ​ភរិយា​លោក​ទៅ​មើល​ការប្រគុំ​តន្ត្រី​យ៉ាង​ស្និទ្ធស្នាល ផ្អែម​ល្អែ​ម​ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)