សម្តេច​តេ​ជោ​៖​អ្នកទិញ​យានយន្ត​ពី​គេ មិនបាច់​ទៅ​កាត់ឈ្មោះ និង​បង់​សេវា​ទៀត​ទេ​

រាជធានី​ភ្នំពេញ​៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ជូន​ប្រជាពលរដ្ឋ​ថា អ្នក​ដែល​ទិញ​យានយន្ត​ត​ពី​អ្នកដទៃ ពេលនេះ​មិនបាច់​ទៅ​កាត់ឈ្មោះ​នោះទេ ហើយក៏​មិនត្រូវ​បង់​សេវា​អ្វី​ទាំងអស់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ថា «​ក្នុង​សេចក្តីប្រកាស​របស់ សម្តេច​ក្រឡាហោម ស ខេង គឺ​បានបញ្ជាក់​ច្បាស់​ហើយ គឺ​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្ដែង ដោយ​មិន​តម្រូវឱ្យមាន​ការបញ្ជាក់​ពី​ម្ចាស់​ដើម​នោះឡើយ​។ ពា​ក្ស​នេះ​មានន័យថា​បងប្អូន ដែល​បាននិងកំពុង​ប្រើប្រាស់​យានយន្ត​ទិញ​ត ពី​គេ​មិនបាច់​កាត់ឈ្មោះ និង​មិនត្រូវ​បង់​សេវា​អ្វី​ទាំងអស់​។ បងប្អូន​បន្ត​ប្រើ​ឯកសារ និង​ផ្លាកលេខ​យានយន្ត​ដែល​កំពុង មាន​ស្រាប់​ជា​បន្តទៅទៀត​»​។​

​ទោះជា​យ៉ាងនេះ​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​ម្ចាស់​រថយន្ត​ទាំងអស់ ទៅ​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​តាមច្បាប់​កំណត់ និង​បើកបរ​ត្រូវតែ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​។ រាប់​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ និង​មិនទាន់មាន​ស្លាក​លេខ គឺ​ត្រូវ​ទៅ​បង់​ព​ន្ឋ​និង​ត្រូវធ្វើ​ស្លាក​លេខ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ធ្វើចរាចរ​៕

សម្តេច​តេ​ជោ​៖​អ្នកទិញ​យានយន្ត​ពី​គេ មិនបាច់​ទៅ​កាត់ឈ្មោះ និង​បង់​សេវា​ទៀត​ទេ​