បុគ្គលិកជាង ២០០នាក់ នៃសណ្ឋាគារ វ៉ិចតូរីយ៉ា និងក្រុមហ៊ុន ស្នាមញញឹមអង្គរ បន្តកូដកម្ម មុខតុលាការ សៀមរាប

ភ្នំពេញ៖ បុគ្គលិកសណ្ឋាគារ វ៉ិចតូរីយ៉ាអង្គរ (Victoria Angkor Resort & Spa) និងក្រុមហ៊ុនស្នាមញញឹមអង្គរ (Smile of Angkor) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បាននាំគ្នាបន្តការតវ៉ា នៅមុខសាលាដំបូងខេត្តសៀមរាប ក្នុងគោលបំណងឲ្យតុលាការ ដកចេញបំរាមមិនឲ្យពួកគេ បញ្ចេញមតិនិងសិទ្ធិសេរីភាព។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព កម្មករ និយោជិត វិស័យទេសចរណ៍ និសេវាកម្មកម្ពុជាបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បុគ្គលិកទាំងពីរក្រុមហ៊ុននេះ បាននាំគ្នាតវ៉ាជាថ្មីមុខតុលាការ ដើម្បីឲ្យតុលាការ លុបចោលដីការក្សាការពារចេញពី សណ្ឋាគារ វ៉ិចតូរីយ៉ា អង្គរនិង ក្រុមហ៊ុនស្នាមញញឹម អង្គរ។

លោកបន្តថា តុលាការបានចេញដីកាបង្គាប់ មិនឲ្យបុគ្គលិកទាំងអស់នេះធ្វើកូដកម្ម ដែលជានេះការបំបិទសិទ្ធិសេរីភាព និងការបញ្ចេញមតិ ក្រោយពីពួកគេបានធ្វើកូដកម្ម អស់រយៈពេលជាច្រើនថៃ្ង ដើម្បីទាមទារឲ្យតំណាងពួកខ្លួន ៣២នាក់ចូលធ្វើការវិញ បន្ទាប់ពីថៅកែ បញ្ឈប់ការងារនាពេលកន្លងមក។ លោកបន្តថា ការបណ្តេញបុគ្គលិកទាំង៣២នាក់នេះ ធ្វើឲ្យពួកគេជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះជំពាក់លុយធនាគារ ហើយបើបញ្ឈប់ការងារបែបនេះ ពួកគេគ្មានលុយសងធនាគារទេ។

លោក ម៉ម រិទ្ធី បន្ថែមថា បច្ចុប្បន្ននេះ លោកទទួលបានព័ត៌មានថា ខាងថៅកែមានគម្រោងបញ្ឈប់បុគ្គលិក ១  ៧នាក់ផ្សេងទៀតហើយ។ លោកថាថៅកែ បានជិះជាន់លើពលកម្មបុគ្គលិក ធ្វើបាប រំលោភសិទ្ធិជាខ្លាំង។

សូមបញ្ជាក់ថា បុគ្គលិក២៤០នាក់នេះ បានធ្វើកូដកម្មតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពីថៅកែបញ្ឈប់បុគ្គលិក ៣២នាក់ ហើយបានផ្អាកកូដកម្ម៣ថ្ងៃមកហើយ ទើបតែនាំគ្នាធ្វើឡើងវិញ នៅព្រឹកថ្ងៃ១១ មករានេះ៕