ឈ្មួញហ៊ុំសម្រាស់ ចាប់ត្រីនៅក្នុងតំបន់ អភិរក្សបឹងផ្សោត អតីតឡូតិ៍លេខ១០

កំពង់ឆ្នាំងៈ ឈ្មួញយកសាច់អួន ហ៊ុំសម្រាស់ចាប់ត្រី ចំណុចសណ្តាន់ ស្តីបន្លិច ប៉ប្រក ពាមបាលូង និងភូមិគ្រួស ទល់មុខកោះបូរជាពិសេស តំបន់សំរោងសែន និងតំបន់អភិរក្សបឹងផ្សោត អតីតឡូតិ៍លេខ១០ ខេត្តកំពង់ឆ្នាំង ដោយឡែកបទល្មើស ឆក់ក្តៅនិងឆក់ត្រជាក់ បាននឹងកំពុងបញ្ចេញសកម្មភាព យ៉ាងគគ្រឹកគ្រេងផងដែរ តែគ្មាន សមត្ថកិច្ច និងជំនាញពាក់ព័ន្ធណាមួយចុះបង្ក្រាបអោយមានប្រសិទ្ធិភាពនៅឡើយទេ ខណៈប្រភពបានទម្លាយថា មានអ្នករត់ការយកលុយបិទភ្នែកសមត្ថកិច្ច ។ 

ប្រជាពលរដ្ឋអ្នកប្រកបរបរធ្វើចំការ នៅតំបន់ខាងលើ បានអោយដឹងថាបច្ចុប្បន្ននេះ រាល់ពេលល្ងាចៗគាត់បាន ឃើញ ក្រុមជនល្មើសស្ពាយឧបករណ៍ឆក់ត្រី បញ្ចេញសកម្មភាពប្រសេចប្រសាចមិនមានសមត្ថកិច្ចណាបង្ក្រាប ។ ដោយលែកបទល្មើសហ៊ុសម្រាស់ចាប់ត្រីក៍ចាប់ផ្តើមសម្រុកដោយបំប្លោកពីលើមែកឈើពីក្រោម សកម្មភាព ទាំងនេះត្រូវបានក្រុមអ្នកហ៊ុសម្រាស់អះអាងថា បានបង់លុយអោយសមត្ថកិច្ច ជំនាញពាក់ព័ន្ធរួចហើយ រាប់បញ្ចូលទាំងប៉ុស្តិ៍មូលដ្ឋានផងដែរ ចំណែកទាំងនេះត្រូវបានគេទម្លាយឲ្យដឹងថា លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលទទួលបានច្រើនជាងគេ ក្រុមអ្នកហ៊ុសម្រាស់បានបញ្ជាក់ថា ក្នុងមួយគុម្ព ឬហ៊ុម្តងបង់ឲ្យសង្កាត់១គុម្ពៗ១៥ម៉ឹនរៀល ផ្នែក១៥ម៉ឺនរៀល រីឯលោកនាយខណ្ឌ៤០ម៉ឹនរៀល ដែលថវិការទាំងនេះត្រូវបានអ្នករត់ការយកទៅដង្វាយដល់កន្លែងតែម្តង ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អ្នកយកព័ត៌មានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងសុំការ បំភ្លឺពីលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នេះ  ដោយឡែកមន្ត្រីជលផលថ្នាក់ផ្នែកបានបដិសេធ ការចោទប្រកាន់នេះ ។ 

ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ចាត់វិធានការ បង្ក្រាបទាន់ពេលវេលា ៕

ឈ្មួញហ៊ុំសម្រាស់ ចាប់ត្រីនៅក្នុងតំបន់ អភិរក្សបឹងផ្សោត អតីតឡូតិ៍លេខ១០

ឈ្មួញហ៊ុំសម្រាស់ ចាប់ត្រីនៅក្នុងតំបន់ អភិរក្សបឹងផ្សោត អតីតឡូតិ៍លេខ១០

ឈ្មួញហ៊ុំសម្រាស់ ចាប់ត្រីនៅក្នុងតំបន់ អភិរក្សបឹងផ្សោត អតីតឡូតិ៍លេខ១០