ភាពយន្ត «ស្លាកបញ្ជានាគ» ជាខ្សែភាពយន្តចិន ដែលលក់ដាច់បំផុត

ភ្នំពេញ៖ ដោយផ្អែកលើ ប្រលោមលោកលេខ 1 លក់ដាច់បំផុត នៅក្នុងប្រទេសចិន ភាពយន្តស្លាកបញ្ជានាគ ( Mojin The Lost Legend ) បានយកថត និងបង្ហាញជាជាលក្ខណៈអេក្រង់ធំហើយ។ ខ្សែភាពយន្តនេះនិយាយ អំពីដំណើរផ្សងព្រេង រវើរវាយមួយរបស់ មនុស្សបីចោរផ្នូររឿងព្រេងនិទាន, ក្រុម Mojin ដែលកំពុងរីករាយ នឹងជីវិតជនស៊ីវិលលក់ទំនិញ នៅតាមដងផ្លូវនៃទីក្រុងញូវយ៉ក ហើយក៏ត្រូវមន្ត្រី អន្តោប្រវេសន៍តាមចាប់ រហូតដល់ពួកគេត្រូវបាន ក្រុមសាសនាមួយក្រុមជួលឲ្យ ទៅគាស់ផ្នូរដ៏អាថ៍កំបាំងមួយ។

ភាពយន្ត «ស្លាកបញ្ជានាគ» ជាខ្សែភាពយន្តចិន ដែលលក់ដាច់បំផុត

ផ្នូរដ៏ប្រណីតមួយនេះ បង្កប់ដោយអាថ៌កំបាំង តាំងពីហ៊ូ ប៉ាអ៊ីចូលពី២០ឆ្នាំមុន។ ពួកគេបានទទួល យកការងារនោះនិងវិលត្រឡប់មកវិញ, ក្នុងពេលនោះដែរ គាត់បានដឹងដោយចៃដន្យថា ស្នេហ៍ដំបូងរបស់គាត់ Ding Si Tian ដែលគាត់គិតថា បានស្លាប់ជិត 20 ឆ្នាំហើយនោះ អាចនៅមានជីវិត។ Hu Ba Yi , Wang Kai uan និង Shirley Yang បានសម្រេចចិត្តទៅរុករកនៅផ្នូរបុរាណសារជាថ្មី។

ខណៈពេលនោះ ពួកគេដឹងនូវល្បិច របស់ក្រុមនោះ, វានឹងបង្កជាបញ្ហា ប្រឈមអស្ចារ្យដែល បានដាក់ចំណងមិត្ដភាពភាពស្មោះ ត្រង់របស់ពួកគេនិងជីវិត ដល់ការធ្វើតេស្តចុងក្រោយ។ តើពួកគាត់អាចចេញ ពីផ្នូរនោះបានជោគជ័យទេ?

ភាពយន្ត «ស្លាកបញ្ជានាគ» ជាខ្សែភាពយន្តចិន ដែលលក់ដាច់បំផុត

ស្លាកបញ្ជានាគ - Mojin The Lost Legend កំពុងលាតត្រដាងរាល់អាថ៌កំបាំងនៅរោងភាពយន្ត។

ភាពយន្ត «ស្លាកបញ្ជានាគ» ជាខ្សែភាពយន្តចិន ដែលលក់ដាច់បំផុត

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ទស្សនា Trailer នៅទីនេះ៖