ប៉ែន ចំរ៉ុង រងការ រិះគន់ថា គ្មានទំនួល ខុសត្រូវការងារ

ភ្នំពេញៈ ពិធីករ និងជាតារាសម្តែង ដែលមានអត្តចរឹតចូលចិត្ត និយាយកំប្លែង លោក ប៉ែន ចំរ៉ុង ថ្មីៗនេះបាន ទទួលរងព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេង Facebook ប្រុសស្រី២នាក់ ដោយពួកគេបានចោទលោកថា ជាតារាមួយដួង ដែលគ្មានទំនួលខុសត្រូវ លើការងារនិង ធ្វើឲ្យអតិថិជន ដែលជួលលោកមាន ការ ខកបំណង ដោយសារតែ ការធ្វេសប្រហែស របស់លោកថែមទៀតផង ។

តាមរយៈសារដែលម្ចាស់ Account Facebook ដែលមានឈ្មោះថា «Visith Rithiya» និងឈ្មោះ« IIand Rithiya» បានសរសេរសារ បង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរបស់ ពួកគេដោយចោទប្រកាន់ ទៅតារាសម្តែងដែលជាប់ឈ្មោះថា «នាយឡប់» បានឲ្យដឹងថា « តើអ្នកមានទំនួល ខុសត្រូវក្នុងការងារទេ? ហើយពីដំបូងហេតុអី្វមិនព្រមដាក់ផ្លាកទៅថា ទទួលតែភ្ញៀវដែលមាន អ្នកក្រធម្មតា គឺមិនទទួលទេ ចាំបាច់ឲ្យអ្នកធម្មតា ដូចពួកយើងពិបាក នឹងហៅអ្នកមកធ្វើជា អ្នកកាត់សក់ក្នុង ពិធីមង្គលការធ្វើអី….» ។

នៅក្នុងសារនេះ បានបញ្ជាក់ឲ្យឃើញថា លោក ប៉ែន ចំរ៉ុង បានទទួលការងារកាត់សក់ ឲ្យគូស្វាមីថ្មោងថ្មី ដែលត្រៀមចូលរោងការ នៅក្នុងពេលឆាប់ៗខាងមុខនេះ មួយរោងតែដល់ជិតដល់ថ្ងៃ ស្រាប់តែលោកបានបដិសេធន៍ មិនទទួលធ្វើឲ្យ គ្រួសារម្ចាស់ដើមការ មានការប្រតិកម្មខឹង សម្បារយ៉ាងខ្លាំងថា លោកធ្វើឲ្យគេពិបាក និងខាតពេល ដោយសារលោក ព្រោះតែលោកគ្មានទំនួលខុសត្រូវ ជាមួយការងារនិង ទទួលការងារសម្រាប់ តែអតិថិជន ដែលជាអ្នកមានជាដើម។

ពាក់ព័ន្ធទៅនឹងការរិះគន់ យ៉ាងចាស់ដៃពីម្ចាស់ Account Facebookទាំងពីរខាងលើនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន លោក ប៉ែន ចំរ៉ុង បានចេញមុខ បញ្ចេញប្រតិកម្ម របស់ខ្លួនតបត ដោយបង្ហោះនៅលើ Facebook ផ្ទាល់ថា « សូមជំរាបសួរលោក លោកស្រីអ្នកនាងកញ្ញា ព្រមទាំងបង ប្អូនមិត្តភ័ក្រ្ត នៅក្នុង Facebook នៅពេលនេះខ្ញុំបាទមានរឿងមួយ សុំជួយពិចារណា ប្រហែលប៉ុន្មានខែមុន មានគេបានទាក់ទង ការងារ កាត់សក់ការ និង ពិធីករ និងច្រៀងកំដរភ្ញៀវពេលល្ងាច ដោយមានការ ណែនាំពីមិត្តភ័ក្ត្រ ឲ្យស្គាល់លោក សំណាងអញ្ចឹង ចំពោះឈ្មោះ visith rithiya ខ្ញុំមិនដែលស្គាល់គាត់ទេ ។

លោកបានបញ្ជាក់ ពីមូលហេតុនៃការខកខាន ការងារខាងលើនេះថា « ចំពោះខ្ញុំ ការងារដែលសម្រេច ថាទទួលលុះត្រាតែមាន កុងត្រា រឺលុយកក់ ព្រោះជៀសវាងការខកខាន រឺមិនទុកចិត្តគ្នា ដោយប្រការណាមួយទាំងខាងខ្ញុំទាំងខាងភ្ញៀវ។ ដោយឡែកខ្ញុំនិង មិត្តភ័ក្ត្រដែលណែនាំ តែងតែរំលឹក ជាច្រើនដងដែរពីរឿងប្រាក់កក់ ព្រោះការងារអ្នកណាមិនចង់បាន តែប្រហែលជាគាត់រវល់ រឺក៏យ៉ាងណាក៏ខ្ញុំអត់ដឹងដែរ ហើយគាត់ពន្យាថា ថ្ងៃនេះថ្ងៃនោះ។

ចំពោះការវេរប្រាក់មកគឺ ជារឿងចាត់ចែងខាងគាត់ តែខ្ញុំអត់បានទទួលលេខកូដទេ។ ក្រោយមកខាងក្រុមការងារ ខ្ញុំ ក៏បានសម្រេចទទួលការងារថ្មី ព្រោះយើងបានធ្វើ ការរង់ចាំយូរមកហើយដែរ ដូចដែលគាត់បានផុសថា គាត់បានទាក់ទងមកខ្ញុំតាំងពីខែ៩ឯណោះ ទើបតែប្រហែល ៩ថ្ងៃមុននេះ ខាងម្ចាស់ដើមការក៏បាន callមក ដើម្បីបញ្ជាក់ចូលរួម ការងារជាមួយគាត់ ហើយក៏មានការ ជជែកវែកញែក ។គាត់បានផុសថាសុំឲ្យ ខ្ញុំផ្តល់ដំណោះស្រាយឲ្យគាត់ ខ្ញុំនិងក្រុមការងារ ក៏បានជួយសំរួល រកអ្នកជំនួសឲ្យទៀត ទាំងមិនបានកំរៃ១រៀលនោះទ្បើយ»៕

ប៉ែន ចំរ៉ុង រងការ រិះគន់ថា គ្មានទំនួល ខុសត្រូវការងារ

ប៉ែន ចំរ៉ុង រងការ រិះគន់ថា គ្មានទំនួល ខុសត្រូវការងារ

ប៉ែន ចំរ៉ុង រងការ រិះគន់ថា គ្មានទំនួល ខុសត្រូវការងារ

ប៉ែន ចំរ៉ុង រងការ រិះគន់ថា គ្មានទំនួល ខុសត្រូវការងារ

ប៉ែន ចំរ៉ុង រងការ រិះគន់ថា គ្មានទំនួល ខុសត្រូវការងារ

ប៉ែន ចំរ៉ុង រងការ រិះគន់ថា គ្មានទំនួល ខុសត្រូវការងារ