លោកកឹម សុខា៖​ឆ្នាំ​ថ្មី សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​ថ្មី​តែ​គោលដៅ​ចាស់​

ក្រោយពីបានផ្អាកសកម្មភាពជួបសំណេះសំណាលជាមួយសកម្មជនមួយរយៈ បន្ទាប់ពីមានរឿងរ៉ាវមិនសមប្រកប កើតឡើងចំពោះបក្សប្រឆាំងជាបន្តបន្ទាប់ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានត្រលប់មកចូលរួមក្នុងវេទិកាសកម្មជនមូលដ្ឋាន ជាលើកដំបូងក្នុងឆ្នាំថ្មី ២០១៦នេះ កាលពីថ្ងៃអាទិត្យម្សិលមិញ នៅខេត្តព្រៃវែង។ ក្នុងសកម្មភាពពង្រឹងបក្សតាមមូលដ្ឋាននោះ លោកកឹម សុខា បានប្រាប់អ្នកគាំទ្រខ្លួនថា ឆ្នាំថ្មី គណបក្សសង្គ្រោះជាតិ បានត្រៀមយុទ្ធសាស្ត្រថ្មីចំនួន ៧ចំនុច តែរក្សាគោលដៅចាស់ នៅដដែល។