អំ​ពិ​ល​លើ​ដ​ង​វិ​ថី​ស​ហ​ព័​ន្ធ​រូ​ស្ស៊ី មួ​យ​ថ្ងៃ​អា​ជី​វ​ក​រ​ម្នា​ក់​ល​ក់​អ​ស់​ ៦០ ទៅ ៧០​គី​ឡូ​

មា​ន​មុ​ខ​រ​ប​រ​ជា​អ្ន​ក​ល​ក់​អំ​ពិ​ល​នៅ​តា​​ម​ប​ណ្តោ​យ​ផ្លូ​វ​ស​ហ​ព័​ន្ធ​រុ​ស្ស៊ី នៅ​ជិ​ត​ស្តុ​ប​ផ្សារ​ដី​ ហ៊ុយ​ រួ​ម​ជា​មួយ​នឹ​ង​អា​ជី​វ​ក​រ​ផ្សេ​ង​ទៀ​ត ដែល​បា​ន​នាំ​គ្នា​ដឹ​ង​អំ​ពិ​ល​ម​ក​ដា​ក់​ល​ក់​​រា​ប់​សិ​ប​គី​ឡួនៅ​លើ​កំ​ណា​ត់​វិ​ថី​ជា​តិ​មួ​យ​នេះ​។ គេដឹងថារដូវនេះគឺជារដូវនៃ ខែអំពិលទំ ដូចនេះហើយទើបប្រជាពលរដ្ឋនាំគ្នាស​ម្រុ​ក​ទិ​ញ​ផ្លែ​អំ​ពិ​ល​ពី​តា​ម​ប​ណ្តា​ខេ​ត្ត​នា​នា ដឹ​ក​យ​ក​ម​ក​ល​ក់​នៅ​ទី​ក្រុ​ង​ភ្នំ​ពេ​ញ​។ បើតាមអាជីវករ សុក ភារិទ្ធ ដែលជាអ្នកលក់ អំ​ពិ​ល​នៅ​តា​ម​ប​ណ្តោ​​យ​ផ្លូ​វ​ស​ហ​ព័​ន្ធ​រូ​ស្ស៊ី​នេះ​បា​ន​ឲ្យ​ដឹ​ង​ថា ក្នុ​ង​មួយ​ថ្ងៃ​ពី​រ​នា​ក់ ប្តី​ប្រ​ព​ន្ធ​លោ​ក​អា​ច​ល​ក់​ផ្លែ​អំ​ពិ​ល​ទំ​នេះ​ អ​ស់​ប្រ​មា​ណ​ជា​ ៦០ ទៅ ៧០ គី​ឡូ​ក្រា​ម​។ ផុត​ពី​រ​ដូ​វ​អំ​ពិ​ល​លោ​ក​អា​ជី​វ​ក​រ​រូ​ប​នេះ​បា​ន​ប​ន្ត​ថា “ពេ​ល​ដ​ល់​រដូ​វ​ស្វា​យ​ញុំ​ ល​ក់​ស្វា​យ​ចឹ​ង​ទៅ​ ពេ​ល​ដ​ល់​រ​ដូ​វ​ធូ​រេ​ន​ញុំល​ក់​ធូ​រេ​ន ចឹ​ង​ទៅ” លោ​ក​ប​ន្ថែ​ម​ទៀ​ត​ថា “អំ​ពិ​ល​នេះ​អ​ត់​មា​ន​ដា​ក់​សា​រ​ធា​តុ​គី​មី​អី​ទេ​ ហីើយ​យ​ក​ពី​ថៃ​ អ​ត់​យ​ក​ម​ក​ពី​យួ​ន​ទេ​” ។ លោកបន្ថែមថាដោយមួយគីឡូក្រាមលោកលក់ក្នុងតម្លៃចាប់ពី ១២០០០រៀល ទៅ ១៥០០០រៀល ដោ​យ​លោ​ក​ទុក​​ច​ន្លោះ​ត​ម្លៃ​នេះ​ស​ម្រា​ប់​ឲ្យអតិថិជនរបស់លោក តថ្លៃ។ សម្រាប់ការងារជាអ្នកលក់ និង​ជា​អ្នក​ធ្វើ​សំ​ណ​ង់​លោ​ក ​សុក ភារិទ្ធ បាននិយាយ មួយម៉ាត់យ៉ាងខ្លីថា លោកសុខចិត្តធ្វើជាកញ្ជះរបស់ខ្លូនឯង ប្រសើរជាងទៅធ្វើសំណង់ “ខ្ញុំ​ច​ង់​ល​ក់​ដូ​រ​វិ​ញ​ប​ង ធ្វើ​ការសំណង់អត់សូវបានលុយប៉ាម៉ាន ហើយហត់ គេប្រើហើយគេជេ!! ចង់តាលក់ដូរចឹង អា​​​ណឹងខ្ញុំកញ្ចះខ្លូនញុំហ្មង”។ ដោយគេមើលឃើញថា បច្ចុប្បន្ននេះប្រជាពលរដ្ឋភាគច្រើនខ្លាចរអារ ក្នុងការទិញ នំ​ចំ​ណី​ក៏​ដូច​ជា​ផ្លែ​ឈើ […]

  • អំ​ពិ​ល​លើ​ដ​ង​វិ​ថី​ស​ហ​ព័​ន្ធ​រូ​ស្ស៊ី មួ​យ​ថ្ងៃ​អា​ជី​វ​ក​រ​ម្នា​ក់​ល​ក់​អ​ស់​ ៦០ ទៅ ៧០​គី​ឡូ​已关闭评论
  • 25 views
  • Hide Sidebar
    A+
Publish on:2016/01/11  Category:ក្នុងស្រុក