ឪពុក​ម្នាក់ ប្រើ​វិធី​ពិស​បង្ក្រាប​ពិស​ព្យាបាល​កូនស្រី

ក្រោយពី​ការប្រើប្រាស់​នូវ​ថ្នាំពេទ្យ​បែប​វេជ្ជសាស្ដ្រ​ជាច្រើន​ប្រភេទ ហើយ​នូវបរាជ័យ​ក្នុងការ ព្យាបាល​កូនស្រី​នោះ លោក Wang Jingshuai ដែលជា​ឪពុក ក៏បានព្យាយាម​ប្រើប្រាស់​នូវ មធ្យោបាយ​ដ៏​ចម្លែក​ផ្សេងទៀត ដោយ​គាត់​បាន​ប្រើ​ពស់វែក ដើម្បី​ព្យាបាល​កូនស្រី​របស់គាត់ ។​

ឪពុក​ម្នាក់ ប្រើ​វិធី​ពិស​បង្ក្រាប​ពិស​ព្យាបាល​កូនស្រី

​ឪពុក​ម្នាក់​ដែល​រស់នៅ​តំបន់​ជនបទ Wuqiang ស្ថិតនៅក្នុង​ខេត្ត Hebei ភាគ​ខាងជើង​ប្រទេស​ចិន (​នៅ​ជិត​ទីក្រុង Beijing) កំពុងតែ​ប្រើប្រាស់​នូវ​វិធី​ព្យាបាល​ដ៏​ខុសឆ្គង​មួយ ដោយ​យក​ពស់វែក​មក ព្យាបាល​កូនស្រី​វ័យ ៨ ឆ្នាំ​របស់គាត់ ដែល​កើត​ជំងឺ​ស្លេកស្លាំង​ខ្វះ​ឈាមក្រហម ។ ការធ្វើ​បែបនេះ គឺ​បន្ទាប់ពី​ឪពុក​ដែល​គួរ​ឲ្យ​អាណិត​ម្នាកនេះ បាន​ចំណាយ​នូវ​លុយ​សន្សំ​របស់លោក​ទាំងអស់ ដើម្បីព្យាបាល​កូនស្រី តាម​វិជ្ជាពេទ្យ​ទំនើប​រួចមក​នោះ ។​

ឪពុក​ម្នាក់ ប្រើ​វិធី​ពិស​បង្ក្រាប​ពិស​ព្យាបាល​កូនស្រី

​មិត្តភក្ដិ​របស់លោក Wang បានធ្វើការ​បញ្ចុះបញ្ចូល​លោក​ថា ពស់វែក​ដែល​ចឹក​នោះ អាច​នឹង ព្យាបាល​កូនស្រី​របស់គាត់​បាន ។ ពួកគេ​បាន​ប្រាប់​គាត់​ទៀតថា វា​ជា​វិធីសាស្ដ្រ​បែប​ប្រពៃណី ក្នុង ការព្យាបាល​នូវ​ជំងឺ ដោយ​យក «​ពិស​បង្ក្រាប​ពិស​» ។​

ឪពុក​ម្នាក់ ប្រើ​វិធី​ពិស​បង្ក្រាប​ពិស​ព្យាបាល​កូនស្រី

​បន្ទាប់ពី​ពស់​បាន​ចឹក​កូនស្រី​របស់លោក Wang បាន​បញ្ចូល​កូនស្រី​របស់លោក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​នាង​ពី​ពិស​របស់​សត្វ​ពស់វែក​នោះ ។ លោក Wang បាន​បញ្ជាក់ថា ពេលនេះ​កូនស្រី​របស់លោក ស្ថិតនៅក្នុង​ស្ថានភាព​គ្រាន់បើ និង​រឹងប៉ឹង​ឡើងវិញ​ហើយ ។​

ឪពុក​ម្នាក់ ប្រើ​វិធី​ពិស​បង្ក្រាប​ពិស​ព្យាបាល​កូនស្រី

​លោក Wang បាន​និយាយប្រាប់​បណ្ដាញសារព័ត៌មាន Imagine China ថា លោក​មានការ សោកស្ដាយ​នឹង​ទង្វើ​របស់លោក​ណាស់ ប៉ុន្តែ​ក៏​ព្រោះតែ​លោក​ចង់​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ឱកាស​មួយ ដោយ​លោក​សង្ឃឹមថា វា​នឹង​ជា​អព្ភូតហេតុ​ក្នុងការ​ព្យាបាល​ជំងឺ​កូនស្រី​របស់លោក ៕ ខេ​មរា