គណៈរដ្ឋមន្រ្តីនឹង បើកសម័យប្រជុំក្រោម អធិបតីភាព សម្តេចតេជោ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមជាអធិបតីភាព នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២។

របៀបវារៈនោះរួមមាន៖

១-សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការវាស់វែង និងការផលិតផែនទី និងលើអាជីវកម្មវាស់វែង និងការផលិតផែនទី។

២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំណល់ បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច។

៣-បញ្ហាផ្សេងៗ៕