​របស់​៣​ប្រភេទ​ដែល​មិន​អាច​បរិភោគ​ជាមួយ​ឆៃថាវ​

​របស់​៣​ប្រភេទ​ដែល​មិន​អាច​បរិភោគ​ជាមួយ​ឆៃថាវ​

​ឆៃថាវ​គឺជា​បន្លែ​ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​សម្រស់​ស្អាត មាន​ស្បែក​ទន់ ម្យ៉ាងទៀត​វា​អាច​ជួយ​ក្រពះ​អ្នក​ឱ្យ​ងាយ​រំលាយ​អាហារ ថែម​ទាំង​អាច​ជួយ​ធ្វើឱ្យ​ប្រពន្ធ័​ការពាររាងកាយ​អ្នកមាន​ភាពរឹងមាំ​ទៀតផង ដែល​អាច​ជួយ​ការពារ​អ្នក​មិន​ងាយ​មាន​ជំងឺ​ផ្តាសាយ​ឡើយ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ពិសារ អ្នក​ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​មាន​របស់​ទាំង​៣​ប្រភេទ​ដែល​អ្នក​មិន​អាច​បរិភោគ​ជាមួយ​វា​បានឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ការ៉ុត​
ថ្វី​ត្បិត​តែ​ការ៉ុត និង​ឆៃថាវ​គឺជា​បន្លែ​ដែល​មាន​លក្ខណៈ​ប្រណាក់​ប្រហែល​គ្នា ប៉ុន្តែ​អ្នក​មិន​អាច​បរិភោគ​ជាមួយគ្នា​ក្នុងពេល​តែមួយ​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​វីតាមីន​C ដែល​មាន​ក្នុង​ឆៃថាវ​នោះ ដូចនេះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​បំផុត​។
 
ផ្លែឈើ​ជូរ​
អ្នក​មិន​ត្រូវ​ពិសារ​ឆៃថាវ​ជាមួយ​ផ្លែ​ប៉ោ​ម ទំពាំងបាយជូ​រ និង​ក្រូច​នោះទេ រួម​ជាមួយ​ផ្លែឈើ​ដែល​ជូរ​មួយចំនួនទៀត ព្រោះ​នៅពេល​ដែល​វា​ប៉ះ​នឹង​ផ្លែ​ឈើ​ដែល​ជូរ វា​នឹង​មាន​ប្រតិកម្ម​ជាមួយគ្នា ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​អ្នក​យ៉ាង​ងាយ​បំផុត​។​
 ​របស់​៣​ប្រភេទ​ដែល​មិន​អាច​បរិភោគ​ជាមួយ​ឆៃថាវ​
យិន​សិន​
យិន​សិន​គឺជា​ថ្នាំ​ប៉ូ​វ​ម្យ៉ាង​របស់​ជនជាតិ​ចិន ប៉ុន្តែ​ប្រសិនជា​អ្នក​បរិភោគ​ជាមួយ​ឆៃថាវ នោះ​វា​មិន​អាច​ប៉ូវ​អ្នក​បាន​ទេ វា​នឹង​ធ្វើឱ្យ​ក្រពះ និង​ពោះវៀន​អ្នក​មិន​ស្រួល​ជាខ្លាំង ដូចនេះ​អ្នក​មិន​គួរ​យក​វា​ទៅ​ដាំ​ជាមួយគ្នា​ដើម្បី​ទទួល​ទាន​ឡើយ​៕
 ​របស់​៣​ប្រភេទ​ដែល​មិន​អាច​បរិភោគ​ជាមួយ​ឆៃថាវ​
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។