ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

ប្រទេស​អីុរ៉​ង់​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ មក​រា ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ភាគ​ខាងជើង​នៃ​មហាសមុទ្រ​ឥណ្ឌា​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ។

ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​អីុរ៉​ង់ TASNIM ឧត្តមនាវី GHOLAMREZA KHADEM BIGHAM នៃ​កង​ម៉ា​រី​ន​អីុ​រ៉​ង់​ថ្លែង​ថា សមយុទ្ធ​មានឈ្មោះ​ថា VELAYAT 94 នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ មក​រា ទៅ ។ សមយុទ្ធ​នេះ​សំដៅ​វាយតម្លៃ​លើ​សមត្ថភាព​របស់​កង​ម៉ា​រី​ន​អីុ​រ៉​ង់ និង​សាកល្បង​បណ្តា​ឧបករណ៍​យោធា​របស់​ខ្លួន ។

ឧត្តមនាវី​រូប​នេះ​បន្ត​ថា វត្តមាន​របស់​អីុរ៉​ង់​ក្នុង​ដែនទឹក​អន្តរជាតិ និង​ក្នុង​តំបន់​សមុទ្រ​ឆ្ងាយ​ៗ ព្រមទាំង​ការ​ធ្វើ​ត​សមយុទ្ធ​ផ្សេង​ៗ​របស់​កង​ម៉ា​រី​ន​បង្ហាញ​ពី​កម្រិត​ខ្ពស់​មួយ​នៃ​ការ​រៀបចំ និង​អនុភាព​របស់​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អីុ​រ៉​ង់ ។ នេះ​ជា​យុ​ទ្ធ​សាស្ត្រ​មួយ​ដែល​ជំរុញ​ភាព​ជឿជាក់​លើ​សមត្ថភាព​របស់​យើង ។

កាលពីមុន ប្រទេស​អីុ​រ៉​ង់​បាន​ធ្វើ​សមយុទ្ធ​កង​នាវាចរណ៍​មួយ​ចំនួន​ក្នុង​ច្រក​សមុទ្រ ORMUZ ក្នុង​សមុទ្រ​អូ​ម៉​ង់​នា​ភាគ​ខាងជើង​មហាសមុទ្រ​ឥណ្ឌា ក្នុង​ឈូង​សមុទ្រ​អា​ដេ​ន និង​នៅ​ច្រក​សមុទ្រ BAB EL MANDEB ។

កង​ម៉ា​រី​ន​អីុ​រ៉​ង់​បាន​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ផ្សេង​ៗ យន្តហោះ​គ្មាន​មនុស្ស​បើក​ស៊ើបការណ៍ និង​ការ​ប្រយុទ្ធ ព្រមទាំង​សាកល្បង​បាញ់​គ្រាប់បែក​បុក ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព