ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​​សន្លប់​ស្តូកស្តឹង ​និង​ម្នា​ក់​ទៀត​រងរ​បួ​សស្រាល ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​បាន​កើត​ឡើង​រវាង​ម៉ូតូ​​មួយគ្រឿង​បុក​​គូ​ទ​​ម៉ូតូ​មួយ​គ្រឿង​​​ទៀត កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​ថ្ងៃ​ទី​១០ ​ខែមករា​ ឆ្នាំ​២០១៦ ​ស្ថិត​​នៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ។

​មន្ត្រី​​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​​ថា ​​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​ម៉ូតូ​​ម៉ាក​ហុងដា ធុន​សេ​១២៥ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខព្រះ​សីហ​នុ​ 1C-9274 មួយ​គ្រឿង ​បើកបរ​ដោយ​ឈ្មោះ យ៉​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​ជា​​សិស្ស ​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​​​ឈ្មោះ លឹ​ម គ្រូ​ច ភេទប្រុស អាយុ​១៩​ឆ្នាំ​ (រង​របួសស្រាល) ទាំង​២នាក់​មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ​​​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុក​ទៅ​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ដែល​ជិះ​​ស្រប​ទិស​គ្នាម៉ាក​អ៊ែ​ប្លែ​ត ព​ណ៌​ទឹកមាស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ​ពៅ កុម្ភៈ ភេទប្រុស អាយុ​៣៣​ឆ្នាំ ​ជា​បុគ្គលិក​នៅ​សណ្ឋា​គារ​មួយ​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​រ​បួ​ស​ស្រាល ​។
 ​
ក្រោយ​​កើត​ហេតុ ​​ជន​រង​គ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ ចំណែក​​​​​​ម៉ូតូ​ទាំង​២​គ្រឿង​​បន្ទាប់​ពី​សមត្ថកិច្ច​​​​វាស់វែង​​រួច​ ក៏​បាន​នាំ​យកទៅ​​រក្សា​ទុក​​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក ដើម្បី​រង់​ចាំ​​​ដោះស្រាយ​នៅ​ពេល​​ក្រោយ​ ៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព